គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អភិបាលខេត្តព្រៃវែង សួន សុម៉ាលីន អញ្ជើញប្រគល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស សុខា និងលោកជំទាវ ជូនកីឡាករទូក «ង» កងកម្លាំង និងអ្នកអនាម័យបរិស្ថាន ត្រៀមចូលរួមប្រណាំងទូកឆ្នាំ២០២៦!

 អភិបាលខេត្តព្រៃវែង សួន សុម៉ាលីន អញ្ជើញប្រគល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ស សុខា និងលោកជំទាវ ជូនកីឡាករទូក «ង» កងកម្លាំង និងអ្នកអនាម័យបរិស្ថាន ត្រៀមចូលរួមប្រណាំងទូកឆ្នាំ២០២៦!

ព្រៃវែង៖ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រគល់សម្ភារៈឧបត្ថម្ភដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ជូនដល់កីឡាករទូក «ង» កងកម្លាំង និងអ្នកអនាម័យបរិស្ថាន ដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២៦។ ពិធីនេះបានរៀបចំឡើងនៅតារាងបាល់ទះខេត្តព្រៃវែង។

ការឧបត្ថម្ភនេះបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមចំណែកគាំទ្រដល់កីឡាករទូក «ង» កងកម្លាំង និងអ្នកអនាម័យបរិស្ថាន ដែលជាកម្លាំងសំខាន់ក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ជាតិ និងធានាឱ្យព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងបរិស្ថានស្អាត។

ចំពោះអំណោយឧបត្ថម្ភដែលត្រូវប្រគល់ជូនរួមមាន៖

១. សម្រាប់ទូកខ្នាតវែង ចំនួន ២១ទូក ក្នុងមួយទូកទទួលបាន៖

- ថវិកា ៥០មុឺនរៀល
- អង្ករ ២០០គីឡូក្រាម
- ទឹកសុទ្ធ ១០កេស
- ភេសជ្ជៈ ៩កេស
- មី ១០កេសតូច
- ត្រីខ ១០យួរ
- ទឹកត្រី ២យួរ
- ទឹកស៊ីអ៊ីវ ២យួរ
- ពងទា ១៥០គ្រាប់
- អាវ និងមួក ចំនួន ១កំប្លេ ក្នុងម្នាក់ៗ។

២. សម្រាប់ទូកខ្នាតអន្តរជាតិ ចំនួន ៥៩ទូក ក្នុងមួយទូកទទួលបាន៖

- ថវិកា ២៥ម៉ឺនរៀល
- អង្ករ ១០០គីឡូក្រាម
- ទឹកសុទ្ធ ៥កេស
- ភេសជ្ជៈ ៥កេស
- មី ៥កេសតូច
- ត្រីខ ៥យួរ
- ទឹកត្រី ១យួរ
- ទឹកស៊ីអ៊ីវ ១យួរ
- ពងទា ៩០គ្រាប់
- អាវ និងមួក ចំនួន ១កំប្លេ ក្នុងម្នាក់ៗ។

ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានសំណូមពរដល់កីឡាករ និងចំណុះទូកទាំងអស់ ឱ្យយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការ ដើម្បីរួមគ្នាធានាឱ្យព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២៦ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ សេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងរក្សាបាននូវប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន អាជីវករ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមសហការ និងឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាដល់រដ្ឋបាលខេត្តព្រៃវែង ដើម្បីជំរុញការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ឆ្នាំ២០២៦ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។

ព្រឹត្តិការណ៍ប្រណាំងទូក «ង» មិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីសាមគ្គីភាព កិច្ចសហការរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ព្រមទាំងជាការចូលរួមអភិរក្ស និងលើកស្ទួយប្រពៃណីវប្បធម៌ជាតិឱ្យបន្តគង់វង្សតទៅមុខទៀត។

Post a Comment

Previous Post Next Post