គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អភិបាលខេត្តព្រៃវែង ដឹកនាំគណៈប្រតិភូចូលរួមបុណ្យកាន់បិណ្ឌ១ នៅស្រុកកំចាយមារ ឧទ្ទិសមហាកុសលជូនបុព្វការីជន និងវីរជនដែលបានពលី!

 អភិបាលខេត្តព្រៃវែង ដឹកនាំគណៈប្រតិភូចូលរួមបុណ្យកាន់បិណ្ឌ១ នៅស្រុកកំចាយមារ ឧទ្ទិសមហាកុសលជូនបុព្វការីជន និងវីរជនដែលបានពលី!

ព្រៃវែង៖ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ កាន់បិណ្ឌ១ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងញាតិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

ពិធីនេះត្រូវបានប្រារព្ធឡើងនៅ ភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវឧកញ៉ាសិរីករុណាបទុមរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី។

ជាមួយគ្នានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជាច្រើនរូប។

ក្នុងឱកាសបុណ្យកាន់បិណ្ឌ១នេះ អង្គពិធីបានប្រព្រឹត្តទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការធ្វើបុណ្យ ធ្វើទាន ប្រគេនចង្ហាន់ និងបច្ច័យដល់ព្រះសង្ឃ ព្រមទាំងឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា លោកជំទាវ ញ៉ែម សឿន ជា ស៊ីម និងបុព្វការីជន ញាតិការទាំងប្រាំពីរសន្ដាន ដែលបានទទួលមរណភាពទៅកាន់លោកខាងមុខ។

ជាពិសេស មហាកុសលដែលកើតចេញពីពិធីបុណ្យនេះ ក៏ត្រូវបានឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធ វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងបូរណភាពទឹកដីកម្ពុជា។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់របស់ខ្មែរ ដែលប្រជាពលរដ្ឋតែងប្រារព្ធឡើង ដើម្បីរំឭកគុណបុព្វបុរស បុព្វការីជន និងឧទ្ទិសកុសលផលបុណ្យជូនដល់សាច់ញាតិដែលបានទទួលមរណភាព ព្រមទាំងជាការរួមចំណែកថែរក្សា និងលើកតម្កើងប្រពៃណី វប្បធម៌ និងព្រះពុទ្ធសាសនា ដែលជាមរតកដ៏មានតម្លៃរបស់ជាតិខ្មែរ។

Post a Comment

Previous Post Next Post