គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ថ្នាក់ដឹកនាំខេត្តព្រៃវែង ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធ Zoom ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត!

 ថ្នាក់ដឹកនាំខេត្តព្រៃវែង ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធ Zoom ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត!

ព្រៃវែង៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំពហុបំណង (B) នៃសាលាខេត្តព្រៃវែង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom)។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធនៅទូទាំងប្រទេស។

សម្រាប់ខេត្តព្រៃវែង កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរពាក់ព័ន្ធ និងនាយកទីចាត់ការចំណុះសាលាខេត្ត ដើម្បីតាមដាន និងចូលរួមអនុវត្តតាមទិសដៅការងាររបស់រាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះ មានរបៀបវារៈសំខាន់ៗចំនួន៤ រួមមាន៖ ទី១ សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៨។ ទី២ របាយការណ៍វឌ្ឍនភាពនៃការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការភ្ជាប់ទៅទីផ្សារអន្តរជាតិ។ ទី៣ របាយការណ៍វឌ្ឍនភាពនៃវិស័យភស្តុភារកម្ម និង ទី៤ បញ្ហាផ្សេងៗ។

ការចូលរួមរបស់ថ្នាក់ដឹកនាំខេត្តព្រៃវែងក្នុងកិច្ចប្រជុំនេះ បង្ហាញពីការយកចិត្តទុកដាក់ក្នុងការតាមដានទិសដៅ និងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ព្រមទាំងត្រៀមអនុវត្តការងារពាក់ព័ន្ធនៅក្នុងមូលដ្ឋានឱ្យស្របតាមគោលដៅ និងផែនការដែលបានដាក់ចេញ។

Post a Comment

Previous Post Next Post