គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ចែករំលែកសមិទ្ធផល និងទិសដៅការងារ តាមរយៈកម្មវិធីសន្ទនាមតិ FM97.30MHz!

 ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ចែករំលែកសមិទ្ធផល និងទិសដៅការងារ តាមរយៈកម្មវិធីសន្ទនាមតិ FM97.30MHz!

ខេត្តព្រៃវែង៖ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីសន្ទនាមតិរបស់ស្ថានីយវិទ្យុបារាយណ៍អណ្តែត FM97.30MHz ដោយលើកឡើងអំពី ភារកិច្ចរបស់មន្ទីរព័ត៌មាន សមិទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត។

ក្នុងកម្មវិធី លោកបានបញ្ជាក់ពីតួនាទីស្នូលរបស់មន្ទីរក្នុងការផ្សព្វផ្សាយព័ត៌មានពិត ទាន់ហេតុការណ៍ ប្រកបដោយវិជ្ជាជីវៈ ព្រមទាំងបង្ហាញពីសមិទ្ធផលសំខាន់ៗដែលសម្រេចបាន និងការបន្តពង្រឹងគុណភាពវិស័យព័ត៌មាន ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងរួមចំណែកអភិវឌ្ឍខេត្តព្រៃវែងឱ្យកាន់តែរីកចម្រើន។

កម្មវិធីនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់មន្ទីរព័ត៌មានខេត្តព្រៃវែង ក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងទំនួលខុសត្រូវ។

إرسال تعليق

أحدث أقدم