អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពាមជរ នាំយកថវិកាចូលរួមរំលែកទុក្ខគ្រួសារជនរងគ្រោះស្លាប់ដោយសាររន្ទះបាញ់!
ព្រៃវែង៖ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកស្រី ញ៉ែម ផារ៉ា ហេរញ្ញិក តំណាងលោក យស ស៊ីណាត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពាមជរ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចំនួន ៤០០,០០០រៀល ចូលរួមរំលែកមរណទុក្ខដល់គ្រួសារសព លោក គួយ ពន្លឺ អាយុ២២ឆ្នាំ ដែលបានទទួលមរណភាពដោយសាររន្ទះបាញ់ ខណៈកំពុងដាក់ចំណីទា នៅភូមិខ្សាច់ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។
ការចុះសួរសុខទុក្ខ និងនាំយកថវិកាចូលបុណ្យនេះ បានបង្ហាញពីស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ក្នុងការចែករំលែកទុក្ខលំបាក និងផ្តល់កម្លាំងចិត្តដល់គ្រួសារជនរងគ្រោះ ស្របតាមបាវចនា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។




