គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ព្រះសង្ឃរួមកម្លាំងជាមួយជាតិ! សាលាគណខេត្តព្រៃវែង ប្រគល់ស្បៀងអាហារគាំទ្រ «មូលនិធិខេត្តព្រៃវែង សម្រាប់គាំទ្រសមរភូមិជួរមុខ»

 ព្រះសង្ឃរួមកម្លាំងជាមួយជាតិ! សាលាគណខេត្តព្រៃវែង ប្រគល់ស្បៀងអាហារគាំទ្រ «មូលនិធិខេត្តព្រៃវែង សម្រាប់គាំទ្រសមរភូមិជួរមុខ»

ព្រៃវែង៖ ក្នុងពេលប្រទេសជាតិត្រូវការសាមគ្គីភាព និងការរួបរួមពីគ្រប់មជ្ឈដ្ឋាន សាលាគណខេត្តព្រៃវែង បានបង្ហាញនូវព្រះទ័យដ៏មហាករុណា និងស្មារតីស្រឡាញ់ជាតិ ដោយចូលរួមឧបត្ថម្ភស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគជាច្រើន រួមមាន អង្ករ ទឹកត្រី ត្រីខ មី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងទឹកផ្លែឈើ ជូនដល់ «មូលនិធិខេត្តព្រៃវែង សម្រាប់គាំទ្រសមរភូមិជួរមុខ»។

ការរួមចំណែកដ៏មានអត្ថន័យនេះ គឺជាការបង្ហាញពីតួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនា ក្នុងការរួមសុខរួមទុក្ខជាមួយជាតិ និងប្រជាពលរដ្ឋ ព្រមទាំងផ្តល់កម្លាំងចិត្តដល់វីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ឯករាជ្យ និងអធិបតេយ្យជាតិ។ ជាមួយគ្នានេះ ក៏ជាការចូលរួមជួយដល់ប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនដោយសារស្ថានភាពជម្លោះ និងកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

រដ្ឋបាលខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាលាគណខេត្តព្រៃវែង និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដែលបានសណ្តោសប្រណី និងចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុជាតិ។ ទឹកព្រះទ័យដ៏ថ្លៃថ្លានេះ គឺជាគំរូដ៏ប្រពៃនៃការរួបរួមរវាងព្រះពុទ្ធសាសនា អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការជួយគ្នាឆ្លងកាត់គ្រាលំបាក។

សកម្មភាពដ៏ប្រពៃនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ព្រះសង្ឃមិនត្រឹមតែជាទីពឹងផ្នែកពុទ្ធចក្រ និងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងដ៏សំខាន់ក្នុងការចូលរួមការងារមនុស្សធម៌ និងការលើកកម្ពស់ស្មារតីស្រឡាញ់ជាតិផងដែរ។

ជាមួយនេះ រដ្ឋបាលខេត្តព្រៃវែង សូមប្រគេនពរ និងជូនពរ សាលាគណខេត្តព្រៃវែង ព្រមទាំងព្រះថេរានុថេរៈគ្រប់ព្រះអង្គ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យព្រះពុទ្ធសាសនារីកចម្រើនគង់វង្ស ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាពលរដ្ឋ និងជាតិមាតុភូមិជារៀងរហូត។

Post a Comment

Previous Post Next Post