គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សង្ស័យសកម្មភាពជីកយកអាចម៍ដីនៅតំបន់ទំនប់ចាន់ថ្លា ខេត្តកំពង់ស្ពឺ ពលរដ្ឋស្នើអាជ្ញាធរចុះត្រួតពិនិត្យ និងបកស្រាយ!

 សង្ស័យសកម្មភាពជីកយកអាចម៍ដីនៅតំបន់ទំនប់ចាន់ថ្លា ខេត្តកំពង់ស្ពឺ ពលរដ្ឋស្នើអាជ្ញាធរចុះត្រួតពិនិត្យ និងបកស្រាយ!


កំពង់ស្ពឺ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា បច្ចុប្បន្នមានគ្រឿងចក្រជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពជីកយកអាចម៍ដី នៅតំបន់ទំនប់ចាន់ថ្លា ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយដឹកជញ្ជូនទៅលក់ និងចែកចាយតាមដេប៉ូ និងតាមតំបន់ភូមិ-ឃុំមួយចំនួន។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ បានឱ្យដឹងថា ក្រៅពីសកម្មភាពគ្រឿងចក្រកំពុងជីកយកដីជាច្រើនគ្រឿងនោះ ក៏មានរថយន្តកែច្នៃមួយចំនួនធ្វើការដឹកជញ្ជូនដីផងដែរ។ ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភថា រថយន្តមួយចំនួនហាក់មិនបានគ្របតង់ឱ្យបានត្រឹមត្រូវក្នុងពេលដឹកជញ្ជូន បណ្តាលឱ្យដីធ្លាក់រាយប៉ាយពេញផ្លូវ ដែលអាចបង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរ សោភ័ណភាពសាធារណៈ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

ជុំវិញករណីនេះ មហាជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានលើកឡើងនូវចម្ងល់ថា តើសកម្មភាពជីកយកអាចម៍ដី និងការដឹកជញ្ជូនដីខាងលើ មានច្បាប់អនុញ្ញាត និងបានបំពេញលក្ខខណ្ឌត្រឹមត្រូវតាមបទប្បញ្ញត្តិរបស់អាជ្ញាធរ និងមន្ត្រីជំនាញដែរឬទេ?

ប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកសំរោងទង ចុះត្រួតពិនិត្យ និងធ្វើការបកស្រាយឱ្យបានច្បាស់លាស់ ដើម្បីបញ្ជាក់ជូនសាធារណជន និងបញ្ចៀសការយល់ច្រឡំផ្សេងៗ។

ជាមួយគ្នានេះ មហាជនក៏ស្នើសុំ លោក មុត ភន អភិបាល នៃគណៈអភិបាលស្រុកសំរោងទង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល កំពង់ស្ពឺ មេត្តាចាត់តាំងមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងជាក់ស្តែង អំពីភាពស្របច្បាប់នៃការធ្វើអាជីវកម្ម ការជីកយកដី ព្រមទាំងការដឹកជញ្ជូន ដើម្បីធានាថា សកម្មភាពទាំងនេះអនុវត្តស្របតាមច្បាប់ និងមិនបង្កផលប៉ះពាល់ដល់សាធារណៈ។

អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំទទួលការបកស្រាយពីអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាបព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព។


Post a Comment

Previous Post Next Post