គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកស្នងការនគរបាលខេត្តព្រៃវែង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងការងារសណ្ដាប់ធ្នាប់ចរាចរណ៍

 

លោកស្នងការនគរបាលខេត្តព្រៃវែង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងការងារសណ្ដាប់ធ្នាប់ចរាចរណ៍

ខេត្តព្រៃវែង៖ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងការងារសណ្ដាប់ធ្នាប់ចរាចរណ៍ ជាមួយមន្ត្រីការិយាល័យជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានដឹកនាំផ្សព្វផ្សាយការងារពាក់ព័ន្ធនឹងការរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងការពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីជំនាញ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ល្អ និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ស្នងការរង លោកនាយ និងនាយរងការិយាល័យជំនាញ ព្រមទាំងលោកអធិការរងទទួលបន្ទុកការងារសណ្ដាប់ធ្នាប់ចរាចរណ៍ តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ និងមន្ត្រីជំនាញចំណុះផែនការងារសណ្ដាប់ធ្នាប់ ចរាចរណ៍ផ្លូវគោក និងផ្លូវទឹក សរុបប្រមាណ ៨២នាក់ ក្នុងនោះមាននារី ១០នាក់។

កិច្ចប្រជុំនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងការទទួលខុសត្រូវរបស់កងកម្លាំងជំនាញ ព្រមទាំងពង្រឹងកិច្ចសហការគ្នាឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងគោលបំណងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពចរាចរណ៍នៅទូទាំងខេត្តព្រៃវែង ឱ្យកាន់តែប្រសើរឡើង។

ប្រជាពលរដ្ឋ និងសាធារណជន ក៏ត្រូវបានអំពាវនាវឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងអនុវត្តវិធានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើតសង្គមមួយប្រកបដោយសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ។


Post a Comment

Previous Post Next Post