គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្ពោធអគារសិក្សាថ្មី ២ជាន់ នៅវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្ដែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា!

 សម្ពោធអគារសិក្សាថ្មី ២ជាន់ នៅវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្ដែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា!

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស៊ីធរកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្ដែក ស្ថិតក្នុងភូមិព្រែកសណ្ដែក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។

ការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីនេះ គឺជាសមិទ្ធផលដ៏មានតម្លៃសម្រាប់វិស័យអប់រំនៅក្នុងមូលដ្ឋាន ដែលនឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំ ផ្តល់នូវបរិយាកាសសិក្សាកាន់តែប្រសើរ និងបង្កើតលក្ខខណ្ឌងាយស្រួលបន្ថែមទៀតសម្រាប់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងការបំពេញការងារបង្រៀន និងការសិក្សា។

ក្នុងឱកាសនោះដែរ ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ព្រមទាំងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ស្រុក និងថ្នាក់ឃុំ។

ជាមួយគ្នានេះ ក៏មានវត្តមានរបស់ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងបីថ្នាក់ខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលស្រុក មន្ត្រីរាជការ កងកម្លាំងទាំងបីថ្នាក់ស្រុក មេឃុំ ស្មៀនឃុំ មេភូមិ នាយក នាយិកាសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយឫទ្ធិ និងសិស្សានុសិស្សជាច្រើនកុះករ។

សរុបអ្នកចូលរួមក្នុងពិធីមានចំនួនប្រមាណ ១.៣៤៧ អង្គ/រូប ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាការរួមចំណែកកសាងធនធានមនុស្សសម្រាប់អនាគតរបស់ប្រទេសជាតិ។

ពិធីសម្ពោធអគារសិក្សាថ្មីនៅវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្ដែក នាពេលនេះ មិនត្រឹមតែជាការបន្ថែមហេដ្ឋារចនាសម្ព័ន្ធអប់រំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការវិនិយោគលើវិស័យអប់រំ ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការរីកចម្រើនប្រកបដោយចីរភាពរបស់សង្គមជាតិ។

អគារសិក្សាថ្មីមួយខ្នងនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងក្លាយជាទីកន្លែងបណ្តុះបណ្តាលចំណេះដឹង ក្តីស្រមៃ និងអនាគតរបស់កូនចៅជំនាន់ក្រោយនៅក្នុងមូលដ្ឋានស្រុកស៊ីធរកណ្ដាល។











إرسال تعليق

أحدث أقدم