គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

គណៈកម្មការទី៥ នៃព្រឹទ្ធសភា ចុះបំពេញបេសកកម្មនៅខេត្តព្រៃវែង ដើម្បីសិក្សា និងតាមដានការអនុវត្តច្បាប់ពាក់ព័ន្ធ!

 គណៈកម្មការទី៥ នៃព្រឹទ្ធសភា ចុះបំពេញបេសកកម្មនៅខេត្តព្រៃវែង ដើម្បីសិក្សា និងតាមដានការអនុវត្តច្បាប់ពាក់ព័ន្ធ!

ព្រៃវែង៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលស្វាគមន៍ប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តព្រៃវែង។

បេសកកម្មនេះមានគោលបំណងចុះសិក្សា ស្វែងយល់ និងតាមដានការអនុវត្តច្បាប់ពាក់ព័ន្ធនឹង ច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីសារព័ត៌មាន ច្បាប់ស្តីពីការងារ និងការផ្សព្វផ្សាយព័ត៌មាន ព្រមទាំងសិក្សាអំពីវឌ្ឍនភាព និងការអភិវឌ្ឍលើវិស័យនានា នៅក្នុងខេត្តព្រៃវែង។

ជំនួប និងកិច្ចពិភាក្សានេះបានប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» នៃសាលាខេត្តព្រៃវែង ដោយមានការចូលរួមពី ឯកឧត្តមប្រតិភូអមដំណើរ ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត តំណាងស្នងការដ្ឋាននគរបាលខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះ គណៈកម្មការទី៥ នៃព្រឹទ្ធសភា បានផ្តោតការយកចិត្តទុកដាក់ទៅលើការសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្តែងនៃការអនុវត្តច្បាប់នៅមូលដ្ឋាន ក៏ដូចជាបញ្ហាប្រឈម និងលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនានា។ ការចុះបំពេញបេសកកម្មនេះក៏ជាផ្នែកមួយនៃការចូលរួមពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការផ្តល់ព័ត៌មានសម្រាប់ជាមូលដ្ឋានក្នុងការងាររបស់ព្រឹទ្ធសភា។

ជាមួយគ្នានេះ កិច្ចជួបពិភាក្សាក៏ជាវេទិកាសម្រាប់ភាគីពាក់ព័ន្ធចែករំលែកព័ត៌មាន បទពិសោធន៍ និងសំណូមពរនានា ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអនុវត្តច្បាប់ ការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍខេត្តព្រៃវែងឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។













Post a Comment

Previous Post Next Post