គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋបាលខេត្តព្រៃវែង បង្កើនកម្ដៅដុតដៃដុតជើង បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

 រដ្ឋបាលខេត្តព្រៃវែង បង្កើនកម្ដៅដុតដៃដុតជើង បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

(ខេត្តព្រៃវែង)រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)» ដោយមានការចូលរួមពី លោក ពេជ្រ សត្ថារត្ន័ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។

កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ និងសមត្ថកិច្ចចម្រុះនេះ មានសមាសភាពចូលរួមសរុប ៣៧២រូប រាប់ចាប់ពីថ្នាក់ដឹកនាំខេត្ត តុលាការ កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរ-អង្គភាព រហូតដល់អភិបាលក្រុង ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ មេបញ្ជាការវរៈសេនាតូច នគរបាលការពារព្រំដែនគោលលេខ៦០៧ មេបញ្ជាការវរៈសេនាការពារព្រំដែនលេខ២២៩ មេឃុំ-ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្ត។

ការជួបជុំជួរថ្នាក់ដឹកនាំយ៉ាងកកកុញនាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពី ឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់បំផុត របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រៃវែង ក្នុងការដាក់ចេញនូវវិធានការក្តៅ ស្រាវជ្រាវ និងទប់ស្កាត់រាល់ទម្រង់នៃបទល្មើសឆបោកតាមអនឡាញ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងផលប្រយោជន៍របស់ប្រជាពលរដ្ឋឱ្យបានដាច់ខាត៕

Post a Comment

Previous Post Next Post