ផ្ទះ ចំនួន ៣ខ្នង(លេខរៀងទី២៧៦-២៧៨) និងបង្គន់អនាម័យ ចំនួន ៣(លេខរៀងទី២៣១-២៣៣) ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសាររងហានិភ័យ ចំនួន ៣គ្រួសារ នៅឃុំក្រាំងតាយ៉ង ស្រុកពាមជរ និងឃុំព្រះស្តេច និងឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង...!!!
សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ មន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ៣ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ២ ក្នុងផែនការឆ្នាំ២០២៦ ជាអំណោយរបស់សាខាផ្តល់ជូនដល់គ្រួសាររងហានិភ័យ ចំនួន ៣គ្រួសារ នៅឃុំក្រាំងតាយ៉ង ស្រុកពាមជរ និងឃុំព្រះស្តេច និងឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សម្ភារៈផ្តល់ជូនបន្ថែម ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) មី ១កេស ត្រី ខ ១យួរ និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល។
-សាខាខេត្ត បានឧបត្ថម្ភកង់ ជូនដល់កូនៗ របស់គ្រួសារទទួលផលផ្ទះ នៅឃុំក្រាំងតាយ៉ង ស្រុកពាមជរ ១គ្រឿង និងឃុំព្រះស្តេច ស្រុកព្រះស្តេច ១គ្រឿង សម្រាប់ ដើម្បីធ្វើដំណើរទៅមកសាលារៀន។
-អនុសាខាស្រុកពាមជរ បានផ្តល់ជូនសម្ភារៈបន្ថែមរួមមាន៖ ចង្ក្រាន ១ កន្ទេល ១ សម្ភារៈដំណេក ១ឈុត និងសម្ភារៈប្រើប្រាស់ ១ឈុត។
សាខាខេត្ត ក៍បានឧបត្ថម្ភថវិកាដល់លោកយាយ លោកតា ចូលរួមក្នុងកម្មវិធីផងដែរ។
បញ្ជាក់៖ គិតត្រឹមថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២៦ សាខាខេត្ត បានប្រគល់ផ្ទះសរុបចំនួន ២៧៨ខ្នងផ្ទះ និងបង្គន់អនាម័យសរុបចំនួន ២៣៣បង្គន់។











