គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ស្នើសុំបង្ក្រាបទីតាំងមាន់អនឡាញខុសច្បាប់ក្នុងផ្ទះវីឡាទុកចោល ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ!

 ស្នើសុំបង្ក្រាបទីតាំងមាន់អនឡាញខុសច្បាប់ក្នុងផ្ទះវីឡាទុកចោល ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ!

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ស្នើសុំយ៉ាងទទូចដល់ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ព្រមទាំងថ្នាក់ដឹកនាំរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញ ចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងល្បែងស៊ីសង (មាន់ជល់អនឡាញ) ខុសច្បាប់មួយកន្លែង ដែលកំពុងបើកដំណើរការយ៉ាងអាណាធិបតេយ្យ។

ទីតាំងល្បែងខុសច្បាប់ខាងលើនេះ ស្ថិតនៅក្នុង ផ្ទះវីឡាមួយខ្នងដែលគេទុកចោល ក្នុងភូមិព្រែកថ្មីចុងព្រែក (នៅខាងក្រៅវត្តព្រែកប្រា) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងនេះមានមនុស្សចេញចូលលេងយ៉ាងពុះកញ្ជ្រោលរៀងរាល់ថ្ងៃ ដោយពុំទាន់ឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យ ឬទប់ស្កាត់នៅឡើយទេ។

មហាជនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាសន្តិសុខ និងសុវត្ថិភាព ដោយសារល្បែងស៊ីសងជាដើមហេតុបង្កឱ្យកើតមានបទល្មើសផ្សេងៗ ដូចជា ចោរកម្ម ហិង្សាក្នុងគ្រួសារ និងអំពើចោរលួចចោរប្លន់ជាដើម។ ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរខណ្ឌច្បារអំពៅ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងចាត់វិធានការក្តៅលុបបំបាត់ទីតាំងនេះឱ្យបានឆាប់រហ័ស ដើម្បីពង្រឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

Post a Comment

Previous Post Next Post