គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ពលរដ្ឋដាក់សញ្ញាសួរលើអាជ្ញាធរខណ្ឌសែនសុខ! ទីតាំងល្បែងមាន់ជល់អនឡាញយីហោ «ពូប៉េអឹម 88» បើកលេងយ៉ាងព្រហើន!

 ពលរដ្ឋដាក់សញ្ញាសួរលើអាជ្ញាធរខណ្ឌសែនសុខ! ទីតាំងល្បែងមាន់ជល់អនឡាញយីហោ «ពូប៉េអឹម 88» បើកលេងយ៉ាងព្រហើន!

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ភ្នំពេញថ្មី កំពុងសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងបានដាក់សញ្ញាសួរធំៗទៅលើអាជ្ញាធរមូលដ្ឋាន ជុំវិញការបណ្តោយឱ្យទីតាំងល្បែងស៊ីសងខុសច្បាប់យីហោ «ពូប៉េអឹម 88» បើកដំណើរការយ៉ាងអាណាធិបតេយ្យ។

តាមប្រភពព័ត៌មានពីពលរដ្ឋ បានរាយការណ៍ថា ទីតាំងល្បែងស៊ីសងប្រភេទមាន់ជល់អនឡាញតាមកញ្ចក់ទូរទស្សន៍នេះ មានទីតាំងស្ថិតនៅចំណុច «តារាងបាល់ទះ ពូប៉េអឹម 88» លើផ្លូវលេខ ១០០៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជបារីភ្នំពេញ។

ករណីបណ្តោយឱ្យមានល្បែងស៊ីសងបើកចំហរែបនេះ បានធ្វើឱ្យមហាជនសង្ស័យថា តើទីតាំងនេះជា «ឆ្នាំងបាយ» របស់អាជ្ញាធរមូលដ្ឋានទេដឹង? បានជាមិនឃើញមានវិធានការបង្ក្រាបទាល់តែសោះ។

ករណីនេះ កំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសន្តិសុខសង្គម លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ដែលកើតចេញពីវង់ល្បែង។

អាស្រ័យហេតុនេះ ប្រជាពលរដ្ឋគោរពអំពាវនាវ និងស្នើសុំយ៉ាងទទូចដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ

នឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

ព្រមទាំង លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ

និង លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ

  មេត្តាជួយចាត់កម្លាំងចុះពិនិត្យ និងបង្ក្រាបទីតាំងល្បែងខុសច្បាប់មួយនេះជាបន្ទាន់ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕

Post a Comment

Previous Post Next Post