គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបង្កើនការផ្សព្វផ្សាយអំពីសកម្មភាព សមត្ថកិច្ចបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

 

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបង្កើនការផ្សព្វផ្សាយអំពីសកម្មភាព សមត្ថកិច្ចបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
ចេញផ្សាយ ថ្ងៃទី 

MoINFO APP

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននៅមានសារព័ត៌មានបរទេសមួយចំនួន បន្តផ្សព្វផ្សាយខុសពីការពិតជុំវិញការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) របស់កម្ពុជា។ តែក៏នៅមានសារព័ត៌មានបរទេសជាច្រើន បានផ្សព្វផ្សាយត្រឹមត្រូវពីកម្ពុជាដែរ។

ពីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ នារសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សម្តេច នាយករដ្ឋន្ត្រី បានជំរុញឱ្យបង្កើនការផ្សព្វផ្សាយអំពីសកម្មភាព ដែលសមត្ថកិច្ចបានធ្វើចំពោះការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញននេះ៕ ដោយ៖ កន ចំណាន


Post a Comment

Previous Post Next Post