គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្ដេចធិបតី៖ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការរួមចំណែក និងជំរុញការអនុវត្ត "គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព"

 

សម្ដេចធិបតី៖ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការរួមចំណែក និងជំរុញការអនុវត្ត "គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព"
ចេញផ្សាយ ថ្ងៃទី 

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦--

សម្តេចប្រមុខរាជាណាចក្រកម្ពុជា បានថ្លែងថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការរួមចំណែក និងជំរុញការអនុវត្ត "គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" ពិសេសការកែទម្រង់ស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សសំដៅពង្រឹង "សុខដុមនីយកម្មក្នុងសហគមន៍"។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥និងលើកទិដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ សម្តេចធិបតី បានថ្លែងថា«ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការរួមចំណែក និងជំរុញការអនុវត្ត "គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" ពិសេសការកែទម្រង់ស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សសំដៅពង្រឹង "សុខដុមនីយកម្មក្នុងសហគមន៍" លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមមូលដ្ឋាន និងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព»។

សម្ដេច ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃគ្រប់ក្រសួង ស្ថាប័ន, កងកម្លាំងប្រដាប់អាវុធ, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ចំណុះឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជា អង្គការជាតិ និង អន្តរជាតិ, សមាគម, គ្រឹះស្ថានឯកជន និង សប្បុរសជននានា ដែលបានបង្កលក្ខណៈ និង ផ្តល់កិច្ចសហការល្អ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមស្មារតី នៃការចាត់ទុក «បញ្ហាគ្រឿងញៀនជាបញ្ហាចម្បងរួមគ្នា ដែលគ្រប់ភាគីត្រូវចូលរួមដោះស្រាយទាំងអស់គ្នា» ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុង ការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គមតាមរយៈ ការបង្ការ ការទប់ស្កាត់ និង ការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និង វិធានការគន្លឹះជាអាទិភាព របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕


Post a Comment

Previous Post Next Post