គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឡាវ អំពាវនាវឱ្យកម្ពុជា និងថៃ អត់ធ្មត់ និងចៀសវាងការប្រើកម្លាំង ដោយសន្ទនាក្នុងស្មារតីមិត្តភាព ក្នុងឋានៈជាសមាជិកអាស៊ាន

 

ឡាវ អំពាវនាវឱ្យកម្ពុជា និងថៃ អត់ធ្មត់ និងចៀសវាងការប្រើកម្លាំង ដោយសន្ទនាក្នុងស្មារតីមិត្តភាព ក្នុងឋានៈជាសមាជិកអាស៊ាន
ចេញផ្សាយ ថ្ងៃទី 

“យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះប្រដាប់អាវុធដែលកំពុងកើតឡើងរវាងកម្ពុជា និងថៃ។ ក្នុងនាមជាប្រទេសជិតខាងដែលមានព្រំដែនជាមួយប្រទេសទាំងពីរ យើងសូមអំពាវនាវឱ្យភាគីទាំងសងខាង ប្រើការអត់ធ្មត់ ចៀសវាងការប្រើកម្លាំង ក្នុងសន្ទនាក្នុងស្មារតីមិត្តភាព ក្នុងឋានៈជាសមាជិកអាស៊ាន”។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែល AKP ទទួលបាននៅថ្ងៃនេះ។

អ្នកនាំពាក្យសក្រសួងការបរទេសឡាវ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ផងដែរថា៖ “យើងស្នើឱ្យប្រទេសទាំងពីរ បន្តអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួរ ដែលភាគីទាំងពីរបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីស្វែងរកដំណោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី។

សូមរំលឹកថា ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ ១១នាក់ និងរបួស ៧៤នាក់ (គិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥) និងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនកន្លែង ខណៈដែលកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ បន្ទាប់ពីអត់ធ្មត់អស់រយៈពេលជាង២៤ម៉ោង៕

إرسال تعليق

أحدث أقدم