គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

បុរី មេគង្គ លែន ឧបត្ថម្ភ ៥០,០០០ ដុល្លារ តាមរយៈសមាគមសិល្បករខ្មែរ ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹក

 

បុរី មេគង្គ លែន ឧបត្ថម្ភ ៥០,០០០ ដុល្លារ តាមរយៈសមាគមសិល្បករខ្មែរ ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹក

ចេញផ្សាយ ថ្ងៃទី 

(ភ្នំពេញ)៖ អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយក បុរី មេគង្គ លែន និងលោកជំទាវ បានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០,០០០ ដុល្លារ តាមរយៈសមាគមសិល្បករខ្មែរ ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹកចេញពីតំបន់ប្រយុទ្ធ និងប្រឈមខ្លាំងពីការឈ្លានពានរបស់កងទ័ពថៃ។

ការឧបត្ថម្ភនេះបានឆ្លុះបញ្ជាំងពីស្មារតីនៃសាមគ្គីភាពជាតិ និងគោលជំហរដ៏មុតមាំក្នុងការគាំទ្រ និងស្នេហាជាតិមាតុភូមិដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃ បុរី មេគង្គ លែន និងលោកជំទាវ ដែលតែងតែឧបត្ថម្ភជាហូរហែដ៏សកម្ម ដើម្បីជួយទ្រទ្រង់និងលើកកម្លាំងចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិ និងសុខសុវត្ថិភាព សន្តិភាពរបស់ប្រជាពលរដ្ឋខ្មែរនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងការយកចិត្តទុកដាក់លើអាយុជីវិតរបស់បងប្អូនជនរងគ្រោះជាតិខ្មែរ។

គួរបញ្ជាក់ផងដែរថា បុរី មេគង្គ លែន មានចក្ខុវិស័យយ៉ាងមុតមាំក្នុងការរួមចំណែកអភិវឌ្ឍសង្គម ដោយធ្វើការបរិច្ចាគទៅកាន់សង្គមវិញតាមរយៈរូបភាពជាច្រើនរួមមាន៖ កិច្ចការសប្បុរសធម៌ និងមនុស្សធម៌, ការផ្តល់អាហាររូបករណ៍ដល់សិស្សានុសិស្សសម្រាប់ថ្នាក់ឧតម្តសិក្សា, និងការជ្រោមជ្រែងយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សដោយការបង្កើតកម្មវីធីសិក្សាប្រកួតប្រជែងនានា ដែលរូបភាពទាំងនោះបានសបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមោះមុតដល់សង្គម មិនខុសពីអ្វីដែលថ្នាក់ដឹកនាំបាននិងកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួនជាមួយការខិតខំច្នៃប្រឌិត និងផ្តល់នូវរចនាបថ ម៉ូដផ្ទះដ៏ប្រណីត និងគ្រឹះដ៏រឹងមាំរបស់ស្ថាបត្យកម្មនៃ បុរី មេគង្គ លែន នោះឡើយ។


Post a Comment

Previous Post Next Post