សាធារណរដ្ឋកូរ៉េ អំពាវនាវឱ្យកម្ពុជា និងថៃ ដោះស្រាយស្ថានការណ៍ដោយសន្តិវិធី តាមរយៈការសន្ទនាឱ្យបានឆាប់បំផុតចេញផ្សាយ ថ្ងៃទី
ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ អំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ ដោះស្រាយស្ថានការណ៍ដោយសន្តិវិធី តាមរយៈការសន្ទនាឱ្យបានឆាប់បំផុត ស្របតាមច្បាប់អន្តរជាតិ និងសេចក្តីថ្លែងការណ៍រួមរវាងស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងគួឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥”។
នេះបើយោងតាមសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះ របស់អ្នកនាំពាក្យក្រសួងការបរទេសសាធាររណរដ្ឋកូរ៉េ ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាផ្នែកយោធារវាងកម្ពុជា និងថៃ។
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សូមសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នាផ្នែកយោធាថ្មីៗ និងការបង្កើនភាពតានតឹងរវាងកម្ពុជា និងថៃ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងអាណិតអាសូរដល់ជនរងគ្រោះនៃការប៉ះទង្គិចគ្នា ព្រមទាំងក្រុមគ្រួសារដែលបានស្លាប់បាត់បង់ជីវិត”។
សូមរំលឹកថា ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ ១១នាក់ និងរបួស ៧៤នាក់ (គិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥) និងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនកន្លែង ខណៈដែលកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ បន្ទាប់ពីអត់ធ្មត់អស់រយៈពេលជាង២៤ម៉ោង៕ វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា



