គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកជំទាវ ញ៉ែម សាខន សខេង និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដង្ហែអង្គកឋិនទានសាមគ្គី ទៅ វត្តពោធិរតនារាម (ហៅវត្តត្នោត)

 លោកជំទាវ ញ៉ែម សាខន សខេង និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដង្ហែអង្គកឋិនទានសាមគ្គី ទៅ វត្តពោធិរតនារាម (ហៅវត្តត្នោត)

ព្រៃវែង៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ញ៉ែម សាខន សខេង រួមជាមួយវត្តមាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់រយៈកាលត្រីមាស ៣ខែនៅក្នុងព័ទ្ធសីមា វត្តពោធិរតនារាម (ហៅវត្តត្នោត) ស្ថិតនៅភូមិត្នោត ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

អង្គកឋិនទានសាមគ្គីនេះប្រព្រឹត្តទៅ តាមប្រពៃណីព្រះពុទ្ធសាសនា ដោយបានដង្ហែប្រទាក់សិន ព្រះវិហារបីជុំ ដើម្បីប្រគេនចតុប្បច្ច័យ និងទេយ្យទានផ្សេងៗ សម្រាប់ទ្រទ្រង់ដល់ការគង់នៅ និងការសិក្សាធម៌វិន័យរបស់ព្រះសង្ឃក្នុងវត្ត។ ការប្រារព្ធពិធីបុណ្យកឋិនទាននេះ មិនត្រឹមតែជាការបំពេញកុសលផលបុណ្យដ៏ធំធេងដល់ទាយកទាយិកាទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការ លើកស្ទួយវិស័យព្រះពុទ្ធសាសនា និង ពង្រឹងសាមគ្គីភាព រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

​សូមបញ្ជាក់ថា៖ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត និងជំទាវ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីថ្នាក់ខេត្ត នាយកទីចាត់ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ ស្មៀន មេភូមិ និងបងប្អូនពុទ្ធបរិស័ទដែលអញ្ជើញមកពីទីជិត ឆ្ងាយជាច្រើនរូបផងដែរ៕









Post a Comment

Previous Post Next Post