គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តមអគ្គិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធឆ្លងក្លោងទ្វារ សួនច្បារ រូបសំណាក និងសមិទ្ធផលនានានៅសាលាបឋមសិក្សាទ្រា ស្រុកបាភ្នំ ខេត្តព្រៃវែង

 ឯកឧត្តមអគ្គិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធឆ្លងក្លោងទ្វារ សួនច្បារ រូបសំណាក និងសមិទ្ធផលនានានៅសាលាបឋមសិក្សាទ្រា ស្រុកបាភ្នំ ខេត្តព្រៃវែង

ព្រៃវែង៖ នៅរសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៥ រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីសម្ពោធឆ្លងក្លោងទ្វារ សួនច្បារ និងរូបសំណាក នៅសាលាបឋមសិក្សាទ្រា ស្ថិតក្នុងភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ពិធីសម្ពោធនោះដែរមានការនិមន្ត អញ្ជើញចូលរួមប្រមាណចំនួ ១,៥០០៣ អង្គ/នាក់។

​ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលថ្មីៗ ដូចជា ក្លោងទ្វារ សួនច្បារ រូបសំណាក និងសំណង់ផ្សេងៗទៀត គឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ដើម្បីលើកកម្ពស់បរិស្ថានសិក្សាប្រកបដោយសោភ័ណភាព សុវត្ថិភាព និងភាពទាក់ទាញសម្រាប់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ។

ឯកឧត្ដម អភិសន្តិបណ្ឌិត បានមានប្រសាសន៍បន្តថា ការពង្រឹងវិស័យអប់រំ គឺជាការលើកកម្ពស់ធនធានចំណេះដឹងដល់យុវជន គ្រប់ស្រទាប់វណ្ណៈ ព្រមទាំងក្មួយៗ កុមារា កុមារី ដែលជាទំពាំងស្នងឬស្សី ប្រកបដោយចំណេះ ជំនាញ កាន់តែខ្លាំងឡើងបន្ថែមទៀតនៅពេលអនាគត់ និងប្រទេសជាតិ។

ឯកឧត្តម អភិសន្តិបណ្ឌិត មានប្រសាសន៍ថា  ការអប់រំ គឺជា មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់មនុស្សគ្រប់បន្ទាប់វណ្ណៈ គ្រប់វ័យ គ្រប់ប្រទេស ទាំងអស់ ដែលពោរពេញដោយសក្តានុពលនៃការអភិវឌ្ឍ និងជាទ្រព្យធនដែលមនុស្សជាតិគ្រប់គ្នាត្រូវការដោយខានមិនបាន ក្នុងការធ្វើឲ្យសម្រេចបាននូវ ជីវភាពរស់នៅប្រកបដោយសុខដុមរមនា ដោយមាន ឧត្តមភាព សន្តិភាព សេរីភាព និង យុត្តិធម៌សង្គម។ 

បើយោងតាមរបាយការណ៍របស់ លោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ បានអោយដឹងថា សមិទ្ធិផលសំខាន់ៗជាច្រើនទៀត និងត្រូវដាក់សម្ពោធ នាឱកាសនេះ រួមមាន៖ សាង់សងខ្លោងទ្វារថ្មីកម្ពស់៤,៧ម៉ែត្រ បណ្តោយប្រវែង៥ម៉ែត្រ, ដាក់ទោងក្មេងលេងចំនួន០៣ កន្លែង, ក្រាលឥដ្ឋការ៉ូ និងបំពាក់បរិក្ខាផ្សេងៗក្នុងទីចាត់ការសាលាចំនួន១កន្លែង, សាងសង់ដងទង់ជាតិថ្មី ចំនួន១កន្លែង, ជុលជួលអាគារចាស់១ខ្នងចំនួន០៣បន្ទប់, សាង់សង់ឡដុតសម្រាមចំនួន១កន្លែង, សាង សង់ប្រព័ន្ធលូបង្ហូរទឹក១ខ្សែបណ្តោយ១៣៤ម៉ែត្រ និងទទឹងប្រវែង៣តឹក, សាង់សង់បល្ល័ងចំនួន០៤ និងជាវរូប សំណាកព្រះពុទ្ធរូប, សម្តេចសង្ឃ ជួន ណាត, លោកតាក្រុមង៉ុយ និងព្រះបាទជ័យវរ្ម័នទី៧, ដាក់អំពូលសូឡាក្នុង បរិវេនសាលាចំនួន៤គ្រឿង, ចាក់ផ្លូវបេតុងចំនួន៤ខ្សែ, សាងសង់សួនច្បារចំនួន៤កន្លែង, ក្រាលឥដ្ឋ ការ៉ូឡាចំនួន៥៥០ម, រូបចម្លាក់ផ្លែពុទ្រាចំនួន១កន្លែង និង រូបចម្លាក់សៀវភៅចំនួន០១កន្លែង សរុបថវិកា ចំនួន ៩១.១៤៥.២០០រៀល (កៅសិប១លាន មួយរយសែសិបប្រាំពាន់ ពីររយរៀលគត់)៕









Post a Comment

Previous Post Next Post