សម្តេចបវរធីបតី នាយករដ្ឋមន្ត្រី៖ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មិនលក់ឱ្យវិស័យឯកជនជាដាច់ខាតចេញផ្សាយ ថ្ងៃទី
MoINFO APP
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន គូសបញ្ជាក់ជាថ្មីថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ព្រលានចាស់)មិនលក់ទៅឱ្យឯកជនជាដាច់ខាត ហើយមាន គម្រោងចំនួនពីរសម្រាប់បម្រុងទុក។
ថ្លែងក្នុងពិធីសម្ពោធដាក់សំណើរការព្រលានយន្តហោះអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥សម្តេចបវរធីបតីបានគូសបញ្ជាក់ឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពោធិ៍ចិនតុង(ព្រលានចាស់)មិនលក់ឱ្យវិស័យឯកជននោះទេ គឺទុកជាកន្លែងរបស់រដ្ឋ។ អាកាសចរណ៍ស៊ីវិលត្រូវបានទទួលជាអ្នកថែទាំព្រលានយន្តហោះចាស់នោះ ដោយមានការលើកឡើងថា ចំណាយថវិការ៣លានដុល្លារសម្រាប់ការថែទាំ សន្តិសុខ។
សម្តេចបវរធិបតីបានថ្លែងថា៖«ខ្ញុំសូមបញ្ជាក់ថាមិនលក់ឱ្យឯកជនណាមួយនោះទេ«…» មានការលើកឡើងថាស្នើសុំគំនិតអភិវឌ្ឍន៍ផ្សេងៗ តែខ្ញុំមិនទទួលទេ។ គោលការណ៍ក្នុងគោលគំនិតមាន២ គឺ១. បំម្រុងទុកសម្រាប់ចុះចតយន្តហោះម្តងម្នាល (នៅពេល មានកកស្ទះឬមានហានិយភ័យ នៅព្រលានយន្តហោះថ្មី)។ ២.ធ្វើជាកន្លែងជាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដូចជាកន្លែងសម្រាប់លំហែកាយ»។
សម្តេចបវរធិបតីបានបន្ថែមថា ពេលនេះក្រុមងារនឹងធ្វើការរៀបចំផ្លូវសម្រាប់ដើរ និងដាំដើមឈើនៅតាមមាត់ទឹកដែលមានស្រាប់។ ចំពោះអគារដែលមានស្រាប់ នោះរដ្ឋធ្វើការគិតគូរពីសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ចមួយចំនួន ដើម្បីយកចំណូលទៅចិញ្ចឹមការថែទាំព្រលានយន្តហោះទាំងមូល ដែលមិនលក់ឱ្យឯកជននោះទេ គឺជារបស់រដ្ឋ ។
សម្តេចបវរធិបតីបានបញ្ជាក់ថា៖«កន្លែងខ្លះយើងនឹងធ្វើសារមន្ទី ព្រោះព្រលានយន្តហោះ គឺជាកន្លែងប្រវត្តិសាស្ត្រ អគារខ្ពស់ និងកន្លែងខ្លះទៀត។ អ៊ីញ្ចឹងខ្ញុំសូមបញ្ជាក់ថាទីតាំងកន្លែងចាស់ គឺអត់លក់ ឱ្យឯកជនទេ គឺទុកជារបស់រដ្ឋ ហើយកន្លែងធំទុកបំម្រុងសម្រាប់ប្រើប្រាស់ ជាសួនសាធារណៈសម្រាប់បងប្អូនប្រជាពលរដ្ឋដើរលេងបាន ហាត់កីឡា ហើយនឹង រៀបទីតាំងមួយជាកន្លែងពាណិជ្ជកម្មសេដ្ឋកិច្ច តែកន្លែងនឹងជារបស់រដ្ឋដដែល»។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតី ស្នើឱ្យអ្នកវិភាគមួយចំនួន និងថាលក់សូមឈប់ទៅ ព្រោះថាពេលនេះនាយករដ្ឋមន្ត្រីបានប្រកាសហើយថាមិនលក់ឱ្យឯកជននោះទេ គឺទុកជារបស់រដ្ឋ៕ ផ្សាយ៖កន ចំណាន, អត្ថបទ៖ AKP