គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម សួន សុម៉ាលីន ដឹកនាំថ្នាក់ដឹកនាំខេត្តព្រៃវែង ចូលរួមកិច្ចប្រជុំតាមដានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា!

 ឯកឧត្តម សួន សុម៉ាលីន ដឹកនាំថ្នាក់ដឹកនាំខេត្តព្រៃវែង ចូលរួមកិច្ចប្រជុំតាមដានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា!

ខេត្តព្រៃវែង៖ រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ និងពង្រឹងប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត តំណាងស្នងការដ្ឋាននគរបាលខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្នងការរងទទួលផែនអន្តោប្រវេសន៍ អភិបាលក្រុង-ស្រុកទាំង១៣ អធិការនគរបាលក្រុង-ស្រុក និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការតាមដាន និងវាយតម្លៃលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងពិនិត្យវឌ្ឍនភាពនៃវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមទិសដៅ និងផែនការរបស់ក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះ កិច្ចប្រជុំក៏ជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងរក្សាបរិយាកាសសង្គមឱ្យមានស្ថិរភាព និងសុវត្ថិភាព។

អង្គភាពសារព័ត៌មាន ព្រុំសុជា ហត់ញូស៍ (PSC News)


إرسال تعليق

أحدث أقدم