គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ខេត្តព្រៃវែងប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប ដើម្បីបង្ហាញពីសក្តានុពលសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍមូលដ្ឋាន!

 ខេត្តព្រៃវែងប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប ដើម្បីបង្ហាញពីសក្តានុពលសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍមូលដ្ឋាន!

ព្រៃវែង៖ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុបក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» នៃសាលាខេត្តព្រៃវែង។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបង្ហាញអំពីលទ្ធផលបឋមនៃផលិតផលក្នុងស្រុកសរុបរបស់ខេត្តព្រៃវែង ដែលជាទិន្នន័យសំខាន់សម្រាប់ឆ្លុះបញ្ចាំងពីស្ថានភាព និងសក្តានុពលសេដ្ឋកិច្ចក្នុងមូលដ្ឋាន ព្រមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការ និងការកំណត់ទិសដៅអភិវឌ្ឍន៍ខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូអមដំណើរ ឯកឧត្តមអភិបាលរងខេត្ត លោកនាយក និងនាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត នាយខណ្ឌរដ្ឋបាលជលផលខេត្ត ព្រមទាំងប្រធានការិយាល័យពាក់ព័ន្ធជាច្រើនរូបផងដែរ។

ការផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុបក្នុងខេត្តព្រៃវែង នាពេលនេះ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពសេដ្ឋកិច្ចមូលដ្ឋាន និងការប្រើប្រាស់ទិន្នន័យស្ថិតិឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ការរៀបចំគោលនយោបាយ និងការអភិវឌ្ឍខេត្តព្រៃវែងឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។

អង្គភាពសារព័ត៌មាន ព្រុំសុជា ហតញូស៍ (PSC News)

إرسال تعليق

أحدث أقدم