គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម សួន សុម៉ាលីន អញ្ជើញចុះពិនិត្យទីតាំងសាងសង់ស្ដូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ ៥៧៨ ខេត្តព្រៃវែង!

 

ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម សួន សុម៉ាលីន អញ្ជើញចុះពិនិត្យទីតាំងសាងសង់ស្ដូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ ៥៧៨ ខេត្តព្រៃវែង!

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចុះពិនិត្យទីតាំងសាងសង់ស្ដូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត (តំបន់ ៥៧៨) ដែលមានទីតាំងស្ថិតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ការចុះពិនិត្យទីតាំងសាងសង់ស្ដូបអនុស្សាវរីយ៍នេះ មានគោលបំណងពិនិត្យមើលទីតាំងជាក់ស្តែង និងវឌ្ឍនភាពនៃការសាងសង់ ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន ស្របតាមផែនការនិងគោលបំណងដែលបានកំណត់។

ស្ដូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត (តំបន់ ៥៧៨) គឺជាសំណង់ប្រវត្តិសាស្ត្រដ៏មានអត្ថន័យ ដែលមានសារៈសំខាន់ក្នុងការរំលឹកដល់ប្រវត្តិនៃការតស៊ូ និងការលះបង់របស់ប្រជាជនកម្ពុជា ក្នុងការប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ព្រមទាំងជាទីតាំងសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់ និងចងចាំនូវមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់របស់ជាតិ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តមអភិបាលរងខេត្ត នាយក និងនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការចំណុះសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលស្រុកកំចាយមារ មេឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

អត្ថបទ៖ អង្គភាពសារព័ត៌មាន ព្រុំសុជា ហតញូស៍ (PSC News)


Post a Comment

Previous Post Next Post