គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ អញ្ជើញទស្សនាស្តង់តាំងពិព័រណ៍ផលិតផលក្នុងស្រុក នាថ្ងៃចុងក្រោយនៃពិធីប្រណាំងទូក ង ឆ្នាំ២០២៦ នៅខេត្តព្រៃវែង!

 ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ អញ្ជើញទស្សនាស្តង់តាំងពិព័រណ៍ផលិតផលក្នុងស្រុក នាថ្ងៃចុងក្រោយនៃពិធីប្រណាំងទូក ង ឆ្នាំ២០២៦ នៅខេត្តព្រៃវែង!

ព្រៃវែង៖ នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ រួមជាមួយក្រុមគ្រួសារ បានអញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៍បង្ហាញផលិតផលក្នុងស្រុកតាមស្តង់នីមួយៗ ក្នុងឱកាសថ្ងៃចុងក្រោយនៃពិធីប្រណាំងទូក ង ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅតាមបណ្តោយផ្លូវភ្លោះ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញទស្សនាស្តង់តាំងពិព័រណ៍ផលិតផលក្នុងស្រុកជាបន្តបន្ទាប់ ដែលជាឱកាសបង្ហាញពីសក្តានុពលនៃផលិតផលក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយស្នាដៃ និងសមិទ្ធផលរបស់សហគ្រិន អាជីវករ និងអ្នកផលិតក្នុងស្រុកជូនដល់សាធារណជន។

ពិធីប្រណាំងទូក ង ឆ្នាំ២០២៦ នៅខេត្តព្រៃវែង មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាប្រពៃណីដែលបង្ហាញពីសាមគ្គីភាព និងការចូលរួមរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏មានសារៈសំខាន់សម្រាប់ជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក លើកកម្ពស់ការផ្សព្វផ្សាយផលិតផលខ្មែរ និងបង្កើតបរិយាកាសអំណោយផលដល់អាជីវកម្មរបស់ប្រជាពលរដ្ឋផងដែរ។

ការចូលរួមទស្សនារបស់ថ្នាក់ដឹកនាំខេត្ត និងក្រុមគ្រួសារ ក្នុងព្រឹត្តិការណ៍នេះ បានបន្ថែមភាពអធិកអធមដល់បរិយាកាសពិធីប្រណាំងទូក ង នាថ្ងៃចុងក្រោយ ដែលបានប្រមូលផ្តុំប្រជាពលរដ្ឋ និងអ្នកចូលរួមមកទស្សនាកម្សាន្ត ព្រមទាំងស្វែងយល់ពីផលិតផលក្នុងស្រុកនៅកណ្តាលក្រុងព្រៃវែង៕

អត្ថបទ៖ ព្រុំសុជា ហតញូស៍ (PSC News)

إرسال تعليق

أحدث أقدم