គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ខេត្តព្រៃវែង៖ អភិបាលខេត្ត និងថ្នាក់ដឹកនាំ ចូលរួមសន្និបាតបូកសរុបសមិទ្ធផលក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា!

 

ខេត្តព្រៃវែង៖ អភិបាលខេត្ត និងថ្នាក់ដឹកនាំ ចូលរួមសន្និបាតបូកសរុបសមិទ្ធផលក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា!

ព្រៃវែង៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួម សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ រេស៊ីដង់ សុខាភ្នំពេញ រាជធានីភ្នំពេញ។

សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ដើម្បីពិនិត្យ និងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងអាណត្តិទី៥ ព្រមទាំងលើកយកបទពិសោធន៍ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់ការបន្តពង្រឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់មូលដ្ឋាន។

ក្នុងឱកាសដំណើរការសន្និបាតខាងលើនេះ ឯកឧត្តម អន ភារៈ និងឯកឧត្តម លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ក៏បានអញ្ជើញចូលរួមតាមរយៈប្រព័ន្ធសន្និសីទអនឡាញ Zoom ពីសាលប្រជុំ «C» នៃសាលាខេត្តព្រៃវែង។

ការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងនៅទីតាំងសន្និបាត និងតាមប្រព័ន្ធអនឡាញនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងចីរភាព។

សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក៏ជាវេទិកាសំខាន់មួយសម្រាប់ពិនិត្យឡើងវិញនូវសមិទ្ធផលការងារ បញ្ហាប្រឈម និងបទពិសោធន៍ដែលទទួលបានកន្លងមក ដើម្បីជាមូលដ្ឋានក្នុងការកែលម្អ និងបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលឃុំ សង្កាត់ ឱ្យកាន់តែឆ្លើយតបបានល្អប្រសើរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមនៅមូលដ្ឋាន។



إرسال تعليق

أحدث أقدم