គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្នុងឱកាសពិធីបិទសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី «ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងវិស័យសាសនា និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនថ្នាក់ដឹកនាំអន្តរសាសនានៅខេត្តព្រះសីហនុ»

 ក្នុងឱកាសពិធីបិទសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី «ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងវិស័យសាសនា និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនថ្នាក់ដឹកនាំអន្តរសាសនានៅខេត្តព្រះសីហនុ»  

ឯកឧត្តមសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានកត់សម្គាល់ថាកម្ពុជាគឺជាសង្គមសេរីនិងពហុវប្បធម៌ដែលមិនមានការរើសអើងជំនឿសាសនា ពណ៌សម្បុរ និងពូជសាសន៍ ដែលនេះគឺជាគោលការណ៍គ្រឹះនៃសង្គមជាតិកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាស់វៃរបស់គណបក្សប្រជាជន ជាពិសេសក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ និងសម្តេចមហាបរវរធិបតី។

១- ស្ថាប័នសាសនាត្រូវតែជាស្ថាប័នគំរូ ស្ថាប័ននាំផ្លូវក្នុងកិច្ចការសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ដើម្បីធានាការលូតលាស់របស់ប្រជាជនកម្ពុជាគ្រប់រូបបន្តជំនាន់។ 

២- សម្រាប់វិស័យអប់រំ ដែលត្រូវផ្តល់ឱកាស និងជម្រើសកាន់តែទូលំទូលាយក្នុងការសិក្សា

បច្ចេកវិទ្យាអ៉ីធឺណែត ឧបករណ៍ឌីជីថល និងបញ្ញាសិប្បនិម្មិត(AI) ជាឧបករណ៍សម្រាប់ការត្រាស់ដឹង។ 


៣- បញ្ហាសង្គម ដូចជា គ្រឿងញៀន ជំងឺធាត់ជ្រុល ជំងឺបេះដូង ជំងឺសម្ពាធឈាម និងបញ្ហាចរិយាមាយាទ ដែលបញ្ហាទាំងនេះ ស្ថាប័នសាសនាអាចចូលរួមចំណែកបានយ៉ាងច្រើន តាមរយៈការអប់រំ ទូន្មាន ប្រៀនប្រដៅ និងណែនាំប្រជាពលរដ្ឋឱ្យដើរតាមផ្លូវល្អ។

ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦

#កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC










Post a Comment

Previous Post Next Post