លោក នូ សុវណ្ណរិទ្ធ ដឹកនាំមន្ត្រីចូលរួមកិច្ចប្រជុំជំរុញការងារដីធ្លី និងការកំណត់ព្រំប្រទល់រដ្ឋបាលខេត្តកណ្តាល!
ខេត្តកណ្តាល៖ នៅថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី «ការត្រួតពិនិត្យវឌ្ឍនភាពការងារដីធ្លី និងការកំណត់ព្រំប្រទល់រដ្ឋបាលនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល»។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំបានផ្តោតសំខាន់លើការតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងារដីធ្លី ព្រមទាំងពិភាក្សាអំពីការកំណត់ព្រំប្រទល់រដ្ឋបាលនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ឱ្យមានភាពច្បាស់លាស់ ស្របតាមបទដ្ឋានបច្ចេកទេស និងនីតិវិធីជាធរមាន។
ការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការពន្លឿន និងជំរុញការងារគ្រប់គ្រងដីធ្លី និងព្រំប្រទល់រដ្ឋបាល ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍមូលដ្ឋាន។
កិច្ចប្រជុំខាងលើប្រារព្ធធ្វើឡើងនៅ សាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល។








