គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ខេត្តព្រៃវែង មានបេក្ខជនជិត១ ម៉ឺននាក់ បានមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦

 ខេត្តព្រៃវែង មានបេក្ខជនជិត១ ម៉ឺននាក់ បានមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦

ព្រៃវែង៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តព្រៃវែង បានអញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ នៅសាលាបឋមសិស្សាព្រៃវែងក្រុង ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

ពិធីកាត់បើកវិញ្ញាសានេះ បានប្រព្រឹត្តទៅក្រោមវត្តមានចូលរួមពិនិត្យ និងសង្កេតការណ៍យ៉ាងម៉ឺងម៉ាត់ពីសំណាក់ប្រធានមណ្ឌល តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវជាគ្រឹះ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ដល់គណៈមេប្រយោគ និងអនុរក្ស តាមបន្ទប់ប្រឡងនីមួយៗត្រូវយកចិត្តទុកដាក់អនុវត្តន៍ឲ្យបាននូវគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបទញ្ជាផ្ទៃក្នុងនានាក្នុងការប្រឡង ដើម្បីធានាឲ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ កាន់តែទទួលបានលទ្ធផលល្អ ប្រកបដោយ តម្លាភាព និងគុណភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹង គុណភាពវិស័យអប់រំកាន់តែរីកចម្រើន។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត សូមលើកទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើឱ្យអស់លទ្ធភាព ថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់បាននិទ្ទេសល្អៗទាំងអស់គ្នា និងក្លាយជាសសរទ្រូង ដើម្បីលើកស្ទួយកិត្តិយសជូនសាលារៀន សង្គម គ្រួសារនិងប្រទេសជាតិ។

សូមបញ្ជាក់ថា៖ ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ ចែកចេញជា២ ទី១ ថ្នាក់វិទ្យាសាស្រ្តសង្គម មានបេក្ខជនចំនួន ៧៥៦៥នាក់ ស្រី ៤,១៣២នាក់ មាន ១៤ មណ្ឌល។
ទី២ ថ្នាក់វិទ្យាសាស្រ្ត មានបេក្ខជនចំនួន ១,៩៥៣ នាក់ ស្រី១,២០២ នាក់ មាន ៣ មណ្ឌល៕

Post a Comment

Previous Post Next Post