គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ថ្នាក់ដឹកនាំខេត្តព្រៃវែង បើកការិយាល័យ BLO កោះរកា ពង្រឹងកិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមព្រំដែន!

 ថ្នាក់ដឹកនាំខេត្តព្រៃវែង បើកការិយាល័យ BLO កោះរកា ពង្រឹងកិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមព្រំដែន!

ព្រៃវែង៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកដាក់ឱ្យដំណើរការជាផ្លូវការ ការិយាល័យទំនាក់ទំនងព្រំដែន (BLO) កោះរកា ខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិកោះរកា។

ការបើកដំណើរការការិយាល័យ BLO កោះរកា ត្រូវបានចាត់ទុកថា ជាយន្តការសំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលការងាររវាងសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ក្នុងគោលដៅរួមចំណែកទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានឧបត្ថម្ភសម្ភារៈ និងឧបករណ៍ចាំបាច់មួយចំនួនជូនដល់ការិយាល័យ BLO កោះរកា រួមមាន ម៉ូតូ ០១គ្រឿង កុំព្យូទ័រ ០១គ្រឿង ម៉ាស៊ីនព្រីនធ័រ ០១ឈុត អាយកូម ០៥ដើម និងខ្នោះ ១០ សម្រាប់ប្រើប្រាស់ក្នុងការិយាល័យ និងបម្រើដល់ប្រតិបត្តិការងារប្រចាំថ្ងៃរបស់អង្គភាព។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមប្រធាននាយកដ្ឋាន និងគណៈប្រតិភូអមដំណើរនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងអង្គការ UNODC ប្រចាំនៅកម្ពុជា ប្រតិភូការិយាល័យទំនាក់ទំនងព្រំដែនធឿនភឿក ខេត្តដុងថាប់ ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង កងកម្លាំងទាំងបី មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងមន្ត្រីជំនាញជាច្រើនរូប។

ជាមួយគ្នានេះ ក៏មានវត្តមានប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទាំង៦ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៦០៧ មេបញ្ជាការកងវរសេនាលេខ២២៩ និងមន្ត្រីពាក់ព័ន្ធចូលរួមផងដែរ។

ការដាក់ឱ្យដំណើរការជាផ្លូវការនូវ BLO កោះរកា ត្រូវបានរំពឹងថា នឹងក្លាយជាចំណុចសំខាន់មួយសម្រាប់ពង្រឹងការសហការរវាងស្ថាប័នពាក់ព័ន្ធ និងការងារសន្តិសុខតាមព្រំដែន ជាពិសេសការទប់ស្កាត់បទល្មើសគ្រឿងញៀន និងបទល្មើសពាក់ព័ន្ធឆ្លងដែន ដើម្បីរួមចំណែកការពារសន្តិសុខ សុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋនៅតំបន់ព្រំដែន។

Post a Comment

Previous Post Next Post