អភិបាលខេត្តព្រៃវែងទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌា ពិភាក្សាពីសក្ដានុពលអភិវឌ្ឍន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ!
ព្រៃវែង៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅបន្ទប់ទទួលភ្ញៀវ សាលាខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម H.E. Mr. Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ក្នុងជំនួបនេះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនអំពីស្ថានភាពទូទៅ សមិទ្ធផលសំខាន់ៗ និងសក្ដានុពលនៃការអភិវឌ្ឍរបស់ខេត្តព្រៃវែងលើវិស័យនានា ខណៈឯកអគ្គរដ្ឋទូតឥណ្ឌាបានសម្ដែងការចាប់អារម្មណ៍ចំពោះវឌ្ឍនភាព និងឱកាសនៃការវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅក្នុងខេត្ត។
ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងផ្លាស់ប្ដូរទស្សនៈប្រកបដោយផ្លែផ្កា ដោយផ្តោតលើការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ស្របតាមសក្តានុពលអភិវឌ្ឍន៍របស់ខេត្តព្រៃវែង។












