គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពាមជរ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជួយគ្រួសារស្ត្រីមានពិការភាពរងគ្រោះដោយសារផ្ទុះហ្គាស បង្ហាញពីស្មារតីមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោល!

 អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពាមជរ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជួយគ្រួសារស្ត្រីមានពិការភាពរងគ្រោះដោយសារផ្ទុះហ្គាស បង្ហាញពីស្មារតីមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោល!

ព្រៃវែង៖ ក្នុងស្មារតីមនុស្សធម៌ និងការចែករំលែកក្ដីស្រឡាញ់ដល់អ្នករងគ្រោះ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពាមជរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅជូនគ្រួសារមួយនៅភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ដែលស្ត្រីមានពិការភាពចំនួន ២នាក់ បានរងរបួសដោយសារគ្រោះថ្នាក់ផ្ទុះហ្គាស បង្កឱ្យក្រុមគ្រួសារជួបការលំបាកយ៉ាងខ្លាំង។

បេសកកម្មមនុស្សធម៌នេះ ដឹកនាំដោយលោកស្រី ញ៉ែម ផារ៉ា ហេរញ្ញិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពាមជរ រួមជាមួយមន្ត្រីប្រចាំការ បុគ្គលិកកិច្ចសន្យា សហការីកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញទៅសាកសួរសុខទុក្ខដោយផ្ទាល់ ព្រមទាំងលើកទឹកចិត្តឱ្យគ្រួសាររងគ្រោះមានកម្លាំងចិត្តក្នុងការជម្នះឧបសគ្គ និងស្តារជីវភាពឡើងវិញ។

ក្នុងឱកាសនោះ លោកស្រី ញ៉ែម ផារ៉ា បាននាំយកប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងជាពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវបាវចនា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលឡើយ»។

អំណោយមនុស្សធម៌ដែលអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពាមជរ ផ្តល់ជូនរួមមាន៖ ទឹកក្រូច ១កេស សម្ភារផ្ទះបាយ ១ឈុត ស៊ុមទឹកក្ដៅ ១ និងថវិកាចំនួន ១០០,០០០រៀល។ 

ដោយឡែក ក្រុមកាកបាទក្រហមឃុំកោះចេក ក៏បានចូលរួមឧបត្ថម្ភនូវមីកន្លះកេស ត្រីខ ១យួរ អង្ករ ៣០គីឡូក្រាម សម្ភារដំណេក ១ឈុត ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប ទឹកក្រូច ២កំប៉ុង និងថវិកា ៥០,០០០រៀល។

សកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃនៃមនុស្សធម៌ ការយកចិត្តទុកដាក់ និងការរួបរួមចែករំលែកក្ដីស្រឡាញ់ដល់ប្រជាពលរដ្ឋដែលកំពុងជួបគ្រោះអកុសល ដើម្បីឱ្យពួកគាត់មានកម្លាំងចិត្តបន្តរស់នៅ និងជឿជាក់ថា ក្នុងគ្រាលំបាក ពួកគាត់មិននៅឯកោនោះឡើយ ព្រោះកាកបាទក្រហមកម្ពុជា និងសប្បុរសជនតែងតែនៅក្បែរជានិច្ច។

Post a Comment

Previous Post Next Post