អភិបាលខេត្ត និងលោកជំទាវ ចូលរួមរំលែកមរណទុក្ខជូន ឯកឧត្តម ឡុង ថាត ចំពោះការបាត់បង់ម្ដាយជាទីគោរព!
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងចូលរួមរំលែកមរណទុក្ខជូនចំពោះ ឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា ហុង កន ដែលបានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ ៨៧ឆ្នាំ កាលពីវេលាម៉ោង ៩:៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសប្រកបដោយសេចក្ដីសោកសង្វែកនេះ ឯកឧត្តម និងលោកជំទាវ បានបួងសួងឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ឧបាសិកា ហុង កន សូមបានទៅសោយសុខក្នុងសុគតិភព និងសូមឱ្យក្រុមគ្រួសារនៃសព ប្រកបដោយកម្លាំងចិត្តឆ្លងផុតទុក្ខដ៏ក្រៀមក្រំនេះ។




