គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ព្រហ្មវិហារធម៌នៅទីណា ទុក្ខលំបាកត្រូវបានរំលែកនៅទីនោះ! ញញឹមទាំងទឹកភ្នែក លោកយាយជរាគ្មានទីពឹង ទទួលបានភាពកក់ក្តៅពីកាកបាទក្រហមខេត្តព្រៃវែង។

 ព្រហ្មវិហារធម៌នៅទីណា ទុក្ខលំបាកត្រូវបានរំលែកនៅទីនោះ! ញញឹមទាំងទឹកភ្នែក លោកយាយជរាគ្មានទីពឹង ទទួលបានភាពកក់ក្តៅពីកាកបាទក្រហមខេត្តព្រៃវែង។

 នៅក្នុងជីវិតចុងក្រោយនៃជរាភាព គ្មានអ្វីដែលគួរឱ្យខ្លោចចិត្តជាងការរស់នៅក្នុងភាពឯកោ និងខ្វះខាតនោះឡើយ។ នេះជាខ្សែជីវិតដ៏ជូរចត់របស់ លោកយាយ លូង នឿន ដែលជាចាស់ជរាគ្មានទីពឹង និងកំពុងរស់នៅក្នុងភាពទាល់ក្រ លំបាកវេទនា ស្ថិតនៅភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។

ប៉ុន្តែ លោកយាយមិនត្រូវបានបោះបង់ចោលឡើយ! ក្រោមការដឹកនាំប្រកបដោយបេះដូងមនុស្សធម៌ របស់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងចាត់ឱ្យ លោកស្រី បណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្តព្រៃវែង និងសហការី រួមជាមួយលោកស្រី ញ៉ែម ផារ៉ា ហេរញ្ញិកគណៈកម្មាធិការអនុសាខាស្រុកពាមជរនឹង ក្រុមការងារបានចុះទៅដល់ដំបូលផ្ទះរបស់លោកយាយផ្ទាល់ ដើម្បីនាំយកអំណោយសង្គ្រោះបន្ទាន់
សម្ភារៈ និងថវិកា ផ្តល់ជូនរួមមាន៖
-ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកជំទាវ បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០០,០០០រៀល។

-សាខាខេត្ត សម្ភារៈរួមមាន៖ អង្ករ ២៥គ.ក មី ១កេស ត្រីខ ១យួរ និងថវិកាចំនួន ២០០,០០០រៀល។
-អនុសាខាស្រុក សម្ភារៈរួមមាន៖ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ចង្ក្រាន្ត ១ និងថវិកាចំនួន ១០០,០០០រៀល។

ទឹកប្រាក់ និងស្បៀងអាហារទាំងនេះ មិនត្រឹមតែជួយសម្រាលការអត់ឃ្លានមួយគ្រានោះទេ ប៉ុន្តែវាគឺជា «ក្តីសង្ឃឹម និងភាពកក់ក្តៅ» ដែលធ្វើឱ្យលោកយាយដឹងថា គាត់មិនឯកោឡើយ។

 កាយវិការដ៏ប្រពៃនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីទិសស្លោក «កាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ»

សូមចូលរួមចែករំលែក (Share) ម្នាក់មួយ ដើម្បីបន្តផ្សព្វផ្សាយពីទឹកចិត្តសប្បុរសធម៌ និងក្តីស្រឡាញ់នៅក្នុងសង្គមយើង!

Post a Comment

Previous Post Next Post