ព្រហ្មវិហារធម៌នៅទីណា ទុក្ខលំបាកត្រូវបានរំលែកនៅទីនោះ! ញញឹមទាំងទឹកភ្នែក លោកយាយជរាគ្មានទីពឹង ទទួលបានភាពកក់ក្តៅពីកាកបាទក្រហមខេត្តព្រៃវែង។
នៅក្នុងជីវិតចុងក្រោយនៃជរាភាព គ្មានអ្វីដែលគួរឱ្យខ្លោចចិត្តជាងការរស់នៅក្នុងភាពឯកោ និងខ្វះខាតនោះឡើយ។ នេះជាខ្សែជីវិតដ៏ជូរចត់របស់ លោកយាយ លូង នឿន ដែលជាចាស់ជរាគ្មានទីពឹង និងកំពុងរស់នៅក្នុងភាពទាល់ក្រ លំបាកវេទនា ស្ថិតនៅភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។ប៉ុន្តែ លោកយាយមិនត្រូវបានបោះបង់ចោលឡើយ! ក្រោមការដឹកនាំប្រកបដោយបេះដូងមនុស្សធម៌ របស់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងចាត់ឱ្យ លោកស្រី បណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្តព្រៃវែង និងសហការី រួមជាមួយលោកស្រី ញ៉ែម ផារ៉ា ហេរញ្ញិកគណៈកម្មាធិការអនុសាខាស្រុកពាមជរនឹង ក្រុមការងារបានចុះទៅដល់ដំបូលផ្ទះរបស់លោកយាយផ្ទាល់ ដើម្បីនាំយកអំណោយសង្គ្រោះបន្ទាន់
សម្ភារៈ និងថវិកា ផ្តល់ជូនរួមមាន៖
-ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកជំទាវ បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០០,០០០រៀល។
-សាខាខេត្ត សម្ភារៈរួមមាន៖ អង្ករ ២៥គ.ក មី ១កេស ត្រីខ ១យួរ និងថវិកាចំនួន ២០០,០០០រៀល។
-អនុសាខាស្រុក សម្ភារៈរួមមាន៖ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ចង្ក្រាន្ត ១ និងថវិកាចំនួន ១០០,០០០រៀល។
ទឹកប្រាក់ និងស្បៀងអាហារទាំងនេះ មិនត្រឹមតែជួយសម្រាលការអត់ឃ្លានមួយគ្រានោះទេ ប៉ុន្តែវាគឺជា «ក្តីសង្ឃឹម និងភាពកក់ក្តៅ» ដែលធ្វើឱ្យលោកយាយដឹងថា គាត់មិនឯកោឡើយ។