គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ទីតាំងសំណង់រឹងសង្ស័យអត់ច្បាប់របស់អ្នកមានលុយម្នាក់ក្នុង(ឃុំព្រែកខ្សាយក)កំពុងសម្រុកបុកគ្រឹះសាងសង់ធ្វើជាឃ្លាំងរំលោភយកដីចំណីច្រាំងទន្លេខណៈលោកកែវពិសីចៅហ្វាយស្រុកពាមរក៍បានថ្លែងថាឮថាសុំច្បាប់តែលោកអត់ទាន់បានឃើញ។

 ទីតាំងសំណង់រឹងសង្ស័យអត់ច្បាប់របស់អ្នកមានលុយម្នាក់ក្នុង(ឃុំព្រែកខ្សាយក)កំពុងសម្រុកបុកគ្រឹះសាងសង់ធ្វើជាឃ្លាំងរំលោភយកដីចំណីច្រាំងទន្លេ ខណៈលោក កែវ ពិសី ចៅហ្វាយស្រុកពាមរក៍បានថ្លែងថា ឮ ថាសុំច្បាប់តែលោកអត់ទាន់បានឃើញ។

ខេត្តព្រៃវែង:បើយោងទៅតាមសេចក្តីរាយការណ៍ប្រាប់ព្រំសុជាឲ្យដឹងថាមានបុគ្គលអ្នកមានលុយម្នាក់កំពុងសម្រុកបុកគ្រឹះសាងសង់សំណង់រឹងធ្វើជាឃ្លាំងរំលោភយកដីចំណីច្រាំងទន្លេ ដែលមានទីតាំងនៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែង។

(ស្របពេលជាមួយគ្នានេះ) លោក ព្រុំសុជាបានធ្វើបទសម្ភាសន៍ទៅកាន់លោក កែវ ពិសី ចៅហ្វាយស្រុកពាមរក៍ លោកបានថ្លែងប្រាប់ឱ្យដឹងថា ឮថារត់ច្បាប់ធ្វើរបង តែលោកអត់ទាន់បានឃើញ។

លោកកែវ ពិសី បានបញ្ជាក់បន្ថែមទៀតថា បុកគ្រឹះសាងសង់ធ្វើរបងនោះសម្រាប់ទប់ការពារកុំឲ្យដីបាក់ចូលទន្លេតែប៉ុណ្ណោះ។

(ជុំវិញរឿងរ៉ាវខាងលើនេះ) លោកព្រុំសុជាបានសុំការបំភ្លឺពីលោក ឃុន សាខឿន ប្រធានបន្ទីរធនធានទឹកនិងឧតុនិយម ខេត្តព្រៃវែងលោកថ្លែងប្រាប់ឱ្យដឹងថា លោកអត់ដឹងទេឱ្យសួរអាជ្ញាធរ។

យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមាន សមត្ថកិច្ច។

យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។

យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។

អង្គភាពសារព័ត៌មានយើសង្ឃឹមថា  លោកកែវ ពិសី ចៅហ្វាយស្រុកពាមរក៍  ក្នុងនាមជាមន្ត្រី បំរើ ការងារសាធារណ: ជូនប្រជាពលរដ្ឋនិង ជាគណ:មេ បញ្ជាការ ឯកភាព ស្រុកពាមរក៍ គួរចាត់វិធាន ការទប់ស្កាត់ ក្នុងករណីខាងលើ ដែលរំលោភ បំពានធ្វើសំណង់រឹងចូលទន្លេដែលជាសម្បត្តិរបស់រដ្ឋ  ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តមសួនសុម៉ាលីន អភិបាលនៃ គណៈអភិបាល ព្រៃវែង  និងជាគណៈបញ្ជាការជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

Post a Comment

Previous Post Next Post