គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អាជ្ញាធរខណ្ឌមានជ័យ ចុះបង្ក្រាបឃ្លាំងស្តុកសាច់បង្កកខុសច្បាប់ ២ កន្លែង រឹបអូសទំនិញជាច្រើន និងឃាត់ខ្លួនម្ចាស់ទីតាំង


អាជ្ញាធរខណ្ឌមានជ័យ ចុះបង្ក្រាបឃ្លាំងស្តុកសាច់បង្កកខុសច្បាប់ ២ កន្លែង រឹបអូសទំនិញជាច្រើន និងឃាត់ខ្លួនម្ចាស់ទីតាំង

(ភ្នំពេញ)÷ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦
កម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងលោក គង់ វុធ្ធី អនុប្រធានកបប រាជធានីភ្នំពេញ។ ដោយមានការសម្របសម្រួលពី លោក លី គឹមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក ដេីម្បីចែកចាយបន្ត មានចំនួន០២ទីតាំងក្នុងមូលដ្ឋានខណ្ឌមានជ័យរួមមាន÷

១/ ទីតាំងសាច់បង្កកទី១ ឃ្លាំងដាក់សាច់បង្កក នាំចូលពីប្រទេសចិន ស្ថិតនៅភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

២/ ទីតាំងសាច់បង្កកទី២ ស្ថិតនៅផ្ទះលេខ៣១៥ ផ្លូវ៤៥mc ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផល៖

-ជើងមាន់ (Seara ប្រេស៊ីល) ចំនួន ១៣០កេស

-កោះមាន់ មានឡូហ្គូថៃ ០១ថង់

-កោះមាន់ មានកាត់មាកផលិតផលទម្រង់ដូចគ្នា GIZZABD ចំនួន ២៦៧កេស

-ទាមូល (GB ចិន) ចំនួន ២៣កេស

-គូទមាន់ (Seara ប្រេស៊ីល) ចំនួន ២៤កេស

-ក្បាលពោះវៀនធំជ្រូក (ប្រេស៊ីល) ចំនូន ៧កេស

-ភ្លៅមាន់ (EE.UU) ចំនួន ៥កេស

-ទ្រូងមាន់ (ចិន) ចំនួន ៦៥កេស

-ជើងទា (ប្រេស៊ីល) ចំនួន ១កេស

-ចុងស្លាបមាន់ (ប្រេស៊ីល) ចំនួន ១០០កេស។

ក្នុងនោះសម្រេចនាំខ្លួនម្ចាស់ទីតាំងទី២ ឈ្មោះ ស៊ុន បុត្រី ភេទប្រុស ១នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសាកសួរ និងបានបិទឃ្លុំ (បិទសៀល) ឃ្លាំងជាមួយទំនិញដូចរៀបរាប់ខាងលេីដែលជនសង្ស័យនាំចូលជាសាច់បង្កកខុសច្បាប់មកពីប្រទេសថៃ។

Post a Comment

Previous Post Next Post