គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ការអនុវត្តធម្មនុញ្ញអង្គការសហប្រជាជាតិ (អ.ស.ប.) ដោយមិនស្មើភាព ប្រឈមនឹង​ធ្វើការឱ្យ​​តម្លៃនិងការជឿជាក់លើធម្មនុញ្ញនេះ ធ្លាក់ចុះ

 

ការអនុវត្តធម្មនុញ្ញអង្គការសហប្រជាជាតិ (អ.ស.ប.) ដោយមិនស្មើភាព ប្រឈមនឹង​ធ្វើការឱ្យ​​តម្លៃនិងការជឿជាក់លើធម្មនុញ្ញនេះ ធ្លាក់ចុះ
ចេញផ្សាយ ថ្ងៃទី 

នៅទីក្រុងញូវយ៉ក នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំរំលឹកខួបក្រៅផ្លូវការនៃទិវាធម្មនុញ្ញអង្គការសហប្រជាជាតិ (អ.ស.ប.) ឆ្នាំ២០២៦ ក្រោមប្រធានបទ "រួមគ្នាដើម្បីភាពប្រសើរឡើង៖ ធម្មនុញ្ញមួយ អនាគតមួយ" ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអ.ស.ប. បានអំពាវនាវឱ្យរដ្ឋសមាជិកអ.ស.ប.ទាំងអស់ ​តម្កល់គោលបំណង និងគោលការណ៍នានារបស់ធម្មនុញ្ញអ.ស.ប. ដោយបានបន្ថែមថា ការអនុវត្តដោយមិនស្មើភាព និងការងាកទៅរកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយវិវាទ ប្រឈម​នឹង​ធ្វើឱ្យ​​តម្លៃនិងការជឿជាក់លើធម្មនុញ្ញអ.ស.ប. ធ្លាក់ចុះ ហើយ​អាចបង្កគ្រោះថ្នាក់ដល់សន្តិភាពអន្តរជាតិ សន្តិសុខ និងការអភិវឌ្ឍ។

ឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់អំពីការរួមចំណែកដ៏សំខាន់របស់កម្ពុជាដល់អ.ស.ប. រួមមានការបញ្ជូនកងរក្សាសន្តិភាពកម្ពុជាជាង ១ម៉ឺននាក់ ទៅកាន់បេសកកម្មចំនួន១២ នៅទូទាំងពិភពលោក ចាប់តាំងពីឆ្នាំ ២០០៦ ការធ្វើសមាហរណកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទៅក្នុងយុទ្ធសាស្ត្រជាតិនានារបស់កម្ពុជា និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាជាមួយយន្តការសិទ្ធិមនុស្សទាំងអស់របស់អ.ស.ប.៕ ផ្សាយ៖ កន ចំណាន, ប្រភព៖ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអ.ស.ប.


إرسال تعليق

أحدث أقدم