គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អង្គភាពប្រឆាំងអំពេីពុករលួយ គូរដាក់មន្រ្តីជំនាញចុះសេុីបអង្កេតស្រាវជ្រាវ មន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធនៅឃុំសំរោង ស្រុកចន្ទ្រា ដាក់ឲ្យដេញថ្លៃរបៀបចងមុងគម្រោងសាងសង់ លូមូលដោះទឹក ប្រវែង ៣៩០ ម៉ែត្រ មុខកាត់០.៦០ម៉ែត្រ មានភាពមិនប្រក្រតី

 អង្គភាពប្រឆាំងអំពេីពុករលួយ គូរដាក់មន្រ្តីជំនាញចុះសេុីបអង្កេតស្រាវជ្រាវ មន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធនៅឃុំសំរោង ស្រុកចន្ទ្រា ដាក់ឲ្យដេញថ្លៃរបៀបចងមុងគម្រោងសាងសង់ លូមូលដោះទឹក ប្រវែង ៣៩០ ម៉ែត្រ មុខកាត់០.៦០ម៉ែត្រ មានភាពមិនប្រក្រតី

ចេញផ្សាយ ថ្ងៃទី 27/05/2026

ប្រភព​ពី​ប្រជាពលរដ្ឋ និងភ្នាក់ងារ​សារព័ត៌មានក្នុងខេត្តស្វាយរៀង បាន​បញ្ជាក់​ឲ្យដឹងថា មាន​គម្រោង​ដាក់​ដេញថ្លៃ​សាងសង់​លូមូលដោះទឹក ប្រវែង៣៩០ ម៉ែត្រ មុខកាត់០.៦០ ម៉ែត្រ  មានក្រុមហ៊ុនជាច្រើន បានចូលរួមចុះដាក់ដេញថ្លៃ  តម្លៃប៉ាន់ស្មាន ១២៩. ៣០០ .០០០រៀល ប៉ុន្តែម្ចាស់ផលិតកម្ម និងអាជ្ញាធរពាក់ព័ន្ធ  នៅចំណុច ឃុំសំរោង ស្រុកចន្ទ្រា តម្រូវឲ្យតែ ៤ ក្រុមហ៊ុនដាក់ដេញថ្លៃទៅវិញ បានទៅលេី អ្នកដេញថ្លៃ ឈ្មោះ ក្រុមហ៊ុន ប៊ុន ថាន សំណង់កូនខ្មែរ  ចំនួនទឹកប្រាក់ ១១៩. ២៦២០០០ រៀល រីឯក្រុមហ៊ុនផ្សេងៗ ទៀតមិនបានដាក់ដេញថ្លៃនោះទេ គឺ មកតាមទាមទារថ្លៃទឹកតែ  ប្រេីក្បាច់គុណថ្មី មិនចូលដាក់បៀតគឺតាមនិយាយគ្នាខាងក្រៅសាលាឃុំ
ទៅវិញ  ។​

ក្រុមហ៊ុនជាច្រើន មក​ដាក់ដេញ​ថ្លៃគម្រោងសាងសង់លូមូលដោះទឹក ប្រវែង ៣៩០ ម៉ែត្រ មុខកាត់ ០.៦០.ម៉ែត្រ  ក៍ប៉ុន្តែមន្រ្តីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធនៅ ឃុំសំរោង ស្រុកចន្ទ្រា  តម្រូវឲ្យក្រុមហ៊ុន ដាក់ចូលដេញថ្លៃតែ ៤ ក្រុមហ៊ុន ដោយសារមានការចរចាយកថ្លៃទឹកតែលេី ពីក្រុមហ៊ុនឈ្មោះ
ប៊ុន ថាន សំណង់កូនខ្មែរ ទេីបមិនមានភាពប្រក្រតី
ធ្វេីឲ្យប្រជាពលរដ្ឋ ក្នុងឃុំចន្រ្ទា និងអ្នកសារព័ត៌មានមួយចំនួន បានចូលរួមផ្ដិតយករូបភាព មានការព្រួយបារម្ភពីគុណភាព គម្រោងសាងសង់
លូមូលដោះទឹក ។

​ការដាក់​ដេញថ្លៃ​នេះ​ធ្វើឡើង​នៅ​ព្រឹកថ្ងៃ​ទី​ ២៥ ខែ​ឧសភា ឆ្នាំ​២០២៦ នៅឃុំសំរោង ស្រុកចន្ទ្រា
ខេត្តស្វាយរៀង ដោយមានការចចារគ្នា ឃុបឃិតជាមួយមន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធឃុំដេញថ្លៃមិនយុត្តិធម័មានការពុករលួយ របៀបជិះសេះលែងដៃ។​

​​​បើ​តាម​អ្នក​ចូល​ដេញថ្លៃ​ម្នាក់​ បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា ការដេញថ្លៃ​ បែបចចារសិសសួលគ្នា​នេះ​ កើតឡើង​ដោយសារ មាន​ក្រុមហ៊ុន​តាម​ទាមទា លុយថ្លៃទឹកតែជាថវិការបស់ជាតិ ក្រុមហ៊ុន​មក​ដេញថ្លៃជាច្រើន  ក៏​ប៉ុន្តែ​អ្នក​ដែល​ចង់​បាន​គម្រោង​ពិត​ប្រក​ដ មានតែ ៤ក្រុមហ៊ុន​ប៉ុណ្ណោះ ក្រុមហ៊ុន​ផ្សេង​ៗទៀត​គ្រាន់តែ​មក​ចចារ ឬ​មក​តាម​ទា​ថ្លៃ​ទឹក​តែ និយាយគ្នា ក្រៅ សាលាឃុំ នៅតាមរោងកាហ្វេដេីម្បី
បំភន្ត័ភ្នែកអ្នកសារព័ត៌មានយេីងប៉ុណ្ណោះ​។​


​មហាជន​ធ្លាប់បាន​រិះគន់ថា គម្រោងសាងសង់
លូមូលដោះទឹក កន្លងមក​គឺ ឃើញ​ប្រើប្រាស់​មិន​បាន​យួរ​អង្វែង​ទេ និង​កែលម្អ ដោយ​ដាក់​ដេញថ្លៃមិនប្រក្រតីមានការសិសសួសគ្នា ក៏​ប៉ុន្តែ​ ប្រើប្រាស់​គ្មាន​គុណភាព បានន័យថា គម្រោង ជួសជុល​រួច ផ្លូវ​ស្រុត​ខូច​វិញ​តាម​ក្រោយ ហើយ ក្រុមប្រឹក្សាឃុំ ដាក់សំណើរ​គម្រោង​ជួសជុល កែលម្អ លូមូលដោះទឹក ម្តងទៀត ។​

​ប្រជាពលរដ្ឋ​ក្នុង ឃុំសំរោង ស្រុកចន្ទា អំពាវនាវដល់​ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ឯកឧត្តម
ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង  មេត្តាចាត់មន្រ្តីជំនាញក្រោមឱវាទចុះត្រួតពិនិត្យ ដល់ម្ចាស់ក្រុមហ៊ុនឈ្មោះ ប៊ុន ថាន់ សំណង់កូនខ្មែរ  និង​មន្ត្រី​បច្ចេកទេស មន្ត្រី​លទ្ធកម្ម​មេត្តា​បង្កើត​គណកម្មការ​វាយតម្លៃ​គុណភាព​លូមូលដោះទឹក ឲ្យបាន​ម៉ត់ច​ត់​ត្រូវ​តាម​ស្តង់ដា​នៃ​គម្រោង ជៀសវាង​គ្មាន​គុណភាព ធ្វើ​ហើយ​ធ្វើ​ទៀត ជួសជុល​ហើយ​ផ្លូវ​ខូច ជា​បន្តបន្ទាប់​៕

Post a Comment

Previous Post Next Post