គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

(សៃវៀនជល់មាន់និងអាប៉ោង)ត្រង់ចំណុចក្នុងចម្ការស្វាយចន្ទីស្ថិតនៅភូមិខ្ពបតាងួនឃុំខ្ពបតាងួនស្រុកស្ទឹងត្រង់បើកលេងយ៉ាងអនាធិបតេយ្យសង្ស័យជាឆ្នាំងបាយអស់លោកអាជ្ញាធរក្នុងមូលដ្ឋានទេដឹងបានមិនបង្ក្រាប!


(សៃវៀនជល់មាន់និងអាប៉ោង)ត្រង់ចំណុចក្នុងចម្ការស្វាយចន្ទីស្ថិតនៅភូមិខ្ពបតាងួនឃុំខ្ពបតាងួនស្រុកស្ទឹងត្រង់បើកលេងយ៉ាងអនាធិបតេយ្យសង្ស័យជាឆ្នាំងបាយអស់លោកអាជ្ញាធរក្នុងមូលដ្ឋានទេដឹងបានមិនបង្ក្រាប!

ខេត្តកំពង់ចាម÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! មានទីតាំងសៃវៀនមាន់ជល់ និង អាប៉ោង ខុសច្បាប់ ត្រង់ចំណុច ក្នុងចម្ការស្វាយចន្ទី មួយកន្លែង ស្ថិតនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម  ក្រុមញៀនល្បែងក្មេងចាស់នាំគ្នាចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប!សង្ស័យជាឆ្នាំងបាយអស់លោកអាជ្ញាធរក្នុងមូលដ្ឋានទេដឹង។

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជួយចាត់កម្លាំងជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងសុីសង(មាន់ជល់ នឹងអាប៉ោង)ខុសច្បាប់ ត្រង់ចំណុច ក្នុងចម្ការស្វាយចន្ទី មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន។

ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។

សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕

Post a Comment

Previous Post Next Post