គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានដឹកនាំក្រុមការងារចុះទៅពិនិត្យ និងដោះស្រាយសំណើសុំស្វែងរកចំណុចព្រំដីឡើងវិញ លើក្បាលដីលេខ

 នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានដឹកនាំក្រុមការងារចុះទៅពិនិត្យ និងដោះស្រាយសំណើសុំស្វែងរកចំណុចព្រំដីឡើងវិញ លើក្បាលដីលេខ

១២១១០៥០២-០៤៩៧ ស្ថិតនៅភូមិព្រែកតាគង់ បន្ទាប់ពីកាលពីប៉ុន្មានថ្ងៃមុន ប្រជាពលរដ្ឋពាក់ព័ន្ធបានដាក់សំណើ និងស្នើសុំឱ្យរដ្ឋបាលខណ្ឌជួយអន្តរាគមន៍ដោះស្រាយបញ្ហាព្រំដីខាងលើ។

ក្នុងឱកាសចុះពិនិត្យផ្ទាល់ដល់ទីតាំង លោកអភិបាលខណ្ឌ បានស្តាប់មតិយោបល់ និងកង្វល់របស់ប្រជាពលរដ្ឋគ្រប់ភាគី ព្រមទាំងណែនាំឱ្យមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធពិនិត្យឯកសារ និងទីតាំងជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយឱ្យបានត្រឹមត្រូវ តម្លាភាព និងស្របតាមនីតិវិធីច្បាប់។

ការចុះពិនិត្យ និងដោះស្រាយដោយផ្ទាល់របស់លោកអភិបាលខណ្ឌនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានខណ្ឌជ្រោយចង្វារ ព្រមទាំងការខិតខំដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រកបដោយទំនួលខុសត្រូវ យុត្តិធម៌ និងប្រសិទ្ធភាព។

Post a Comment

Previous Post Next Post