គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ និងប្រសិទ្ធពរជ័យដល់កងទ័ពជួរមុខ នៅខេត្តសៀមរាប

 

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ និងប្រសិទ្ធពរជ័យដល់កងទ័ពជួរមុខ នៅខេត្តសៀមរាប
ចេញផ្សាយ ថ្ងៃទី 

ខេត្តសៀមរាប៖  សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា។

ពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជានេះ ត្រូវបានរៀបចំឡើងនៅតាមទីតាំងប្រវត្តិសាស្ត្រ និងទីសក្ការបូជាសំខាន់ៗក្នុងខេត្តសៀមរាប រួមមាន៖ ប្រាសាទមេបុណ្យខាងកើត ប្រាសាទព្រះខ័ន ប្រាសាទអង្គរវត្ត ព្រះអង្គចេកព្រះអង្គចម និងវត្តព្រះឥន្ទកោសីយ៍ ព្រមទាំងមានការថ្វាយភ្លេងពិណពាទ្យដល់ព្រះសិវៈរាំ ផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានអញ្ជើញអុជធូបទៀន ថ្វាយគ្រឿងសក្ការបូជា ដើម្បីបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទសបារមី រក្សាទឹកដី ថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ, ជូនពរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យជួបតែសេចក្តីសុខចម្រើន។

ជាមួយគ្នានេះសម្ដេចក៏បានប្រសិទ្ធពរដល់កងទ័ព ជួរមុខ ដែលកំពុងឈរជើងការពារទឹកដី និង បួងសួងសុំសេចក្តីសុខឱ្យប្រទេសជាតិ សូមឱ្យកម្ពុជាជៀសផុតពីជំងឺឧបទ្រពចង្រៃនានា ជៀសផុតពីគ្រោះធម្មជាតិ ព្រមទាំងទទួលបាននូវកំណើនភ្ញៀវទេសចរ និងសេដ្ឋកិច្ចរីកចម្រើនខ្លាំងក្លា។

សូមបញ្ជាក់ផងដែរថាការប្រារព្ធពិធីនេះ មិនត្រឹមតែជាការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សា លោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលជាអត្តសញ្ញាណជាតិ និងប្រពៃណីដ៏ល្អផូរផង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ និងស្ថាបត្យកម្មខ្មែរ ទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅប្រទេសកម្ពុជា ពិសេសគឺទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបផងដែរ៕


إرسال تعليق

أحدث أقدم