ទាំងស្រុង លើអ្នកគ្រូម្នាក់ ក្រោយមានជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយចេញផ្សាយ ថ្ងៃទី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នេះ បានប្រកាសរ៉ាប់រងការព្យាបាលទាំងស្រុង លើអ្នកគ្រូម្នាក់ ក្រោយជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ។
ការប្រកាសរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីមានបងប្អូនអ្នកជាច្រើន បានអំពាវនាវជួយដល់អ្នកគ្រូដែលកំពុងមានជំងឺដែលត្រូវការជំនួយជាចាំបាច់។
សម្តេចបានបញ្ជាក់ថា សម្តេច បានរកឃើញអ្នកជំងឺនេះហើយតាមរយៈ ឯកឧត្តម សេង ទៀង។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមការងារផ្លូវការ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានរំលេចថា ថ្ងៃស្អែក ឯកឧត្តម សេង ទៀង នឹងទៅជួបអ្នកគ្រូដើម្បីពិភាក្សារកដំណោះស្រាយ ដែលពេលនេះមានពន្លឺខ្លះហើយបន្ទាប់ពីបានពិភាក្សាជាមួយវេជ្ជបណ្ឌិត គង់ សន្យា ប្រធានមន្ទីរពេទ្យកាល់ម៉ែត្រ៕ ដោយ៖ កន ចំណាន






