សង្វៀនបញ្ជាល់មាន់ខ្នាតធំ និងល្បែងផែងៗ បង្កប់ក្នុង កាស៊ីណូ ស៊ីភីស៊ី CPC នៅទល់មុខប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីសំរោង ឲ្យពលរដ្ឋខែ្មរ និងជនជាតិវៀតណាមឆ្លងដែន ចូលមកលេងដោយសេរី ខ្លះ មានប៉ាព័រ ខ្លះអត់មានប៉ាព័រ..!។
ខេត្តស្វាយរៀង ៖ មួយរយះចុងក្រោយនេះ ម្ចាស់កាស៊ីណូមួយកន្លែងដែលមានស្លាកយីហោស៊ីភីស៊ី CPC បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រឆ្លងដែនចេញចូលលេងលល្បែងស៊ីសងខុសច្បាប់យ៉ាងពេញ បន្ទុក រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនទាន់ចាត់វិធានការបង្ក្រាបនោះទេ នាំគ្នារក្សាភាពស្ងៀមស្ងាត់ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានឲ្យដឹងថា កាស៊ីណូ មួយកន្លែង ដែលមានស្លាកយីហោស៊ីភីស៊ី CPC កំពុងបើកឲ្យពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញចូលលេងល្បែងដោយសេរី ចាក់ភ្នាល់ដាក់លុយសុីសងខុសច្បាប់ ជល់មាន់ បៀរ អាប៉ោង យូគីយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ខេត្ត.មិនហ៊ានធ្វើការទប់ស្កាត់និងបង្ក្រាបនោះទេ បែជានាំគ្នាបំភ្លេចគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ចំណែក លោកអធិការស្រុកចន្រ្ទា បានប្រាប់ថា កាស៊ីណូដែលនៅជាប់ព្រំដែន បើមានពលរដ្ឋខ្មែរចូលលេង នឹងឲ្យខាងប៉ុស្តិ៍នគរបាលចុះទៅមើល ហើយជាគោលការណ៍ គណៈបញ្ជាការឯកភាពខេត្ត អនុញ្ញាតអោយតែជនបរទេសចូលលេងក្នុងកាស៊ីណូ។
ប្រជាពលរដ្ឋរស់នៅ ភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា សូមអំពាវនាវដល់លោក ថន ថាវុទ្ធា អភិបាលស្រុកស្រុកចន្ទ្រា នឹងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាចាត់កម្លាំងមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យស្រាវជ្រាវម្ចាស់កាសុីណូមួយកន្លែងដែលទល់មុខប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីសំរោង ដែលហ៊ានបើកអោយពលរដ្ឋខ្មែរ និងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះទៀតមិនមានប៉ាស្ព័ចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងនៅក្នុងភូមិសាស្ត្រខាងលើទប់ស្កាត់និងបង្ក្រាប អោយមានប្រសិទ្ធភាព ដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋមូលដ្ឋាន ៕



