ទីតាំងសំណង់រឹងរបស់(អ្នកមានម្នាក់)នៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ កំពុងសម្រុកសាងសង់ លើដីចំណីច្រាំងទន្លេ ខណៈអាជ្ញាធរមូលដ្ឋានមិនធ្វើការហាមឃាត់!!!
ខេត្តកណ្ដាល:ទីតាំងសំណង់រឹងកំពុងបុកគ្រឹះសាងសង់នៅលើដីចំណីច្រាំងទន្លេ របស់(អ្នកមានម្នាក់)នៅស្ថិតនៅភូមិឃ្លាំងមឿងជើង សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រនៃខេត្តកណ្តាល បានដោយរលូន ខណៈអាជ្ញាធរមូលដ្ឋានមិនធ្វើការហាមឃាត់។ជុំវិញករណីសាងសង់បុកគ្រឹះលើដីចំណីច្រាំងទន្លេនេះ (ព្រុំសុជា)ជម្រាបជូនទៅកាន់លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រតាមតេឡេក្រាម លោកចូលមើលអត់ឆ្លើយ។
ដីចំណីមាត់ច្រាំងនិងឆ្នេរ នៃតំបន់អាងទន្លេ ត្រូវកំណត់ចម្ងាយដូចតទៅឆ្នេរនឹងពាមសមុទ្រ ចម្ងាយ 100 ម៉ែត្រ គិតពីមាត់ឆ្នេរនិងមាត់ពាម (ពេលទឹកជោរអតិបរមា)
ទន្លេ ចម្ងាយ 50 ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ
ដីចំណីមាត់ច្រាំង ឆ្នេរ និងពាមសមុទ្រ នៅតំបន់រាជធានី ឬ ក្រុងនៃខេត្ត ឬទីប្រជុំជន និងតំបន់អភិរក្ស ត្រូវកំណត់ដោយលិខិតបទដ្ឋានកិត្តិយុត្តិ ដោយឡែក។
ដីចំណីមាត់ច្រាំង ឆ្នេរ និងពាមសមុទ្រ នៃតំបន់អាងទន្លេ បានកំណត់ខាងលើទាសម្បត្តិសាធារណៈ របស់រដ្ឋ។
អង្គភាពសារព័ត៌មានយើសង្ឃឹមថា លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ ក្នុងនាមជាមន្ត្រី បំរើ ការងារសាធារណ: ជូនប្រជាពលរដ្ឋ និង ជាគណ:មេ បញ្ជាការ ឯកភាព ក្រុងអរិយក្សត្រ គួរចាត់វិធាន ការទប់ស្កាត់ ក្នុងករណីខាងលើ ដែលរំលោភ បំពានធ្វើសំណង់រឹងលើដីចំណីច្រាំងទន្លេ ដែលជាសម្បត្តិរបស់រដ្ឋ ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តមគួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល និង ជាគណៈបញ្ជាការជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។



