នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ជាពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះបែបនេះ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោកថា ”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ជាមួយគ្នានោះ លោកប្រធាន បានសំណូមពរសូមអោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ដោយសាររដូវនេះជារដូវមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្ទាក់ និងសូមកុំចេញទៅទីវាលនៅពេលមានភ្លៀងធ្លាក់ ត្រូវអប់រំណែនាំដល់កុមារ និងក្មេងតូចៗ កុំអោយចុះលេងទឹកស្រះ អូរ ត្រពាំង បឹងបួរ ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ព្រមទាំងសំណូមពរសូមអោយមានការខិតខំថែរក្សាសុខភាពអោយបានល្អ ដោយប្រកាន់យកនូវការរស់នៅស្អាត បរិភោគស្អាត ផឹកស្អាត ត្រូវតាមដានសុខភាពជាប្រចាំ សូមបន្តចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងកាចសាហាវផ្សេងៗ ព្រមទាំងចូលរួមកំចាត់ជំងឺមិនឆ្លងដោយមិនត្រូវបរិភោគអាហារមានរសជាតិផ្អែមពេក ប្រៃពេក កាត់បន្ថយការពិសារភេសជ្ជៈកំប៉ុង និងចូលរួមទាំងអស់គ្នាក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
សម្ភារៈផ្តល់ជូន ក្នុង១គ្រួសារ ទទួលបាន: អង្ករ ២០គ.ក, មី ១កេស, ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ៥០,០០០ រៀល។
-ក្រុមកាកបាទក្រហមឃុំអំពិលក្រៅ បានចូលឧបម្ថម្ភបន្ថែម ១គ្រួសារ ថវិកាចំនួន ២០,០០០ រៀល។