គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីយន្តការការទូតមានតែ១% ក៏ត្រូវតែព្យាយាមឱ្យអស់លទ្ធភាព ដើម្បីបញ្ចៀសការបង្ហូរឈាម ជុំវិញជម្លោះព្រំដែន

 

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីយន្តការការទូតមានតែ១% ក៏ត្រូវតែព្យាយាមឱ្យអស់លទ្ធភាព ដើម្បីបញ្ចៀសការបង្ហូរឈាម ជុំវិញជម្លោះព្រំដែន
ចេញផ្សាយ ថ្ងៃទី 

AKP តាកែវ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជុំវិញជម្លោះព្រំដែនជាមួយប្រទេសថៃ ដរាបណា យន្តការការទូតនៅតែអាចប្រើបាន ទោះ១% ក៏សម្តេចត្រូវតែព្យាយាមឱ្យអស់លទ្ធភាព ធ្វើយ៉ាងណា បញ្ចៀសការបង្ហូរឈាម និងការស្លាប់បាត់បង់អាយុជីវិត។

ក្នុងឱកាសអញ្ជើញ សម្ពោធគម្រោងសាងសងធនធានទឹកចម្រុះ ហ្វូណនតេជោ កំណាត់ទី២ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មិនដែលភ្លេចបងប្អូនជនភៀសសឹកឡើយ ហើយផ្ទះបណ្តោះអាសន្ន មិនដូចផ្ទះដើម តែល្អជាងតង់ នៅវត្ត និងជំរុំភៀសសឹក ខណៈដែលជំរំភៀសសឹក មិនល្អ ប៉ុន្តែក្នុងអំឡុងពេលផ្ទុះអាវុធ ជំរំភៀសសឹក នឹងល្អជាងកន្លែងគ្រាប់ផ្លោង ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដោះស្រាយ ដោយសន្តិវិធី គឺជាអ្វីដែលរាជរដ្ឋាភិបាលត្រូវធ្វើ ក្នុងការការពារអធិបតេយ្យភាពជាតិ ហើយជម្រើសដែលមិនបង្ហូរឈាម និងគ្រប់យន្តការ ក៏ដូចជាគ្រប់មធ្យោបាយទាំងអស់ តែអាទិភាពធំបំផុត គឺយន្តការមិនបង្ហូឈាម មិនស្លាប់ បើសិនជាយន្តការនេះ នៅមានសង្ឃឹម នៅក្នុងការដោះស្រាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា«ខ្ញុំប្រាប់ទៀតថា បើសិនជាយន្តការការទូតនៅសល់តែ១% ​បើអាចដោះក៏ដោយ បើថាមិនទាន់បិទផ្លូវឬងាប់នោះទេ គឺខ្ញុំត្រូវតែព្យាយាមវាឱ្យអស់លទ្ធភាពសិន យើងមិនអាចបោះបង់ចោល យកជីវិតប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិ យកការបំផ្លិចបំផ្លាញ​ទៅ វាវេទនាណាស់រួចទៅហើយ ហើយវ៉ៃគ្នាមិនចប់ទេ សងទៅសងមក មិនចប់ទេ»។

បន្ថែមលើនេះ សម្តេចធិបតី បានថ្លែងថា ក្រៅពីយោធា នគរបាល អាវុធហត្ថ ដែលបានពលី និងរបួសលើសមរភូមិ ប្រជាជនស៊ីវិល ក៏រងរបួស និងស្លាប់ច្រើនដែរ៕

Post a Comment

Previous Post Next Post