គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអគារសិក្សា ១ ខ្នង ៣ បន្ទប់ បំពាក់គ្រឿងសង្ហារឹមដែលចំណាយថវិកា ៦៩,០០០ ដុល្លារ នៅសាលាបឋមសិក្សាបឹងរ៉ាច់ ស្រុកស្វាយអន្ទរ

 ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអគារសិក្សា ១ ខ្នង ៣ បន្ទប់ បំពាក់គ្រឿងសង្ហារឹមដែលចំណាយថវិកា ៦៩,០០០ ដុល្លារ នៅសាលាបឋមសិក្សាបឹងរ៉ាច់ ស្រុកស្វាយអន្ទរ

ព្រៃវែង៖ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម  សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវ អគារសិក្សាថ្មី ១ខ្នង មាន ៣បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាបឹងរ៉ាច់ ស្ថិតក្នុងភូមិបឹងរ៉ាច់ ឃុំអង្គទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណជ្រាលជ្រៅ ចំពោះក្រុមគ្រួសារឧបាសិកា គីម វួចហ៊ួ លោក ឃីន សុខា និងលោកស្រី សូ មួយឡាង ព្រមទាំងកូនចៅ ដែលបានឧបត្ថម្ភការសាងសង់អគារសិក្សាថ្មីចំនួន ១ខ្នង ស្មើនឹង៣បន្ទប់នេះ ដោយមានបំពាក់គ្រឿងសង្ហារឹមសិក្សា និងសមិទ្ធផលនានាក្នុងសាលា ដែលចំណាយអស់ ៦៩.០០០ដុល្លារ សម្រាប់កូនចៅគ្រប់ជំនាន់ក្នុងឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ បានសិក្សារៀនសូត្រ។

ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍បន្ថែមថា៖ ជាការពិតណាស់ សាលាទាំងអស់ មិនថាសាលាចំណេះដឹងទូទៅទាំងរដ្ឋ និងឯកជន គឺសុទ្ធតែមានសារៈសំខាន់ទាំងអស់ ។ ដូច្នេះសាលាគឺជាស្ថាប័នបណ្ដុះបណ្ដាលដ៏សំខាន់បំផុតនៅក្នុងសង្គមខ្មែរ ដែលជាកន្លែងរៀនពីមូលដ្ឋានគ្រឹះឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត។

ឯកឧត្ដម អភិបាលខេត្ត បន្តថា សាលារៀនគឺជាកន្លែងដែលបុគ្គលម្នាក់ៗអាចរៀនអំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកគេ ជាទីកន្លែងទទួលយកនូវចំណេះដឹង ហើយសិក្សាស្វែងយល់ថាតើពួកគេចង់ធ្វើអ្វីក្នុងជីវិតរបស់ពួកគេ ជាពិសេសការសិក្សានៅថ្នាក់មត្តេយ្យសិក្សា គឺគ្រឹះសម្រាប់បណ្ដុះបណ្ដាលធនធានដ៏សំខាន់ក្នុងការកសាងជីវិតពីកុមារភាព ដើម្បីរួមចំណែកលើកកម្ពស់ និងកសាងសង្គមជាតិ នៅពេលអនាគត ។

ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ណែនាំ ដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំបន្តផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ បន្តរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុខសុវត្ថិភាព  ពិសេសលើការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ដែលមានខ្លឹមសារទាំង៧ចំណុច។ បន្តដោះស្រាយនូវសំណើរ សំណូមពរ បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរ។

លោល ហៃ សំណាង អភិបាលស្រុកស្វាយអន្ទរ បានឲ្យដឹងថា ដោយកំណើនសិស្សានុសិស្សមានការកើនឡើងជាលំដាប់ គណៈគ្រប់គ្រងសាលាបានទំនាក់ទំនងស្នើសុំអគារសិក្សា ថ្មីចំនួន១ខ្នង មាន៣បន្ទប់ បំពាក់សម្ភារសិក្សា និងចាក់សាបជុំវិញអគារ ដែលជាអំណោយក្រុមគ្រួសារឧបាសិកា គីម រួចហ៊ូ លោក ឃីន សុខា លោកស្រី សូ មួយឡាង ព្រមទាំងកូន-ចៅ រស់នៅភូមិពោធិ៍ចិន្តា ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ។ ដោយ ចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ និងបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ប្រើប្រាស់រយៈពេលសាងសង់ ៦ខែ ព្រមទាំងចំណាយក្នុងពិធីសម្ពោធសរុបថវិកាចំនួនៈ ៦៩,០០០ ដុល្លារ៕

إرسال تعليق

أحدث أقدم