គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ទីតាំងសំណង់រឹងរបស់(អ្នកធំម្នាក់)នៅសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារកំពុងសម្រុកសាងសង់លើដីចំណីច្រាំងទន្លេខណៈអាជ្ញាធរមូលដ្ឋានមិនធ្វើការហាមឃាត់

 ទីតាំងសំណង់រឹងរបស់(អ្នកធំម្នាក់)នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ កំពុងសម្រុកសាងសង់ លើដីចំណីច្រាំងទន្លេ ខណៈអាជ្ញាធរមូលដ្ឋានមិនធ្វើការហាមឃាត់

រាជធានីភ្នំពេញ:ទីតាំងសំណង់រឹងកំពុងបុកគ្រឹះសាងសង់នៅលើដីចំណីច្រាំងទន្លេ របស់(អ្នកធំម្នាក់)នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ  បានដោយរលូន ខណៈអាជ្ញាធរមូលដ្ឋានមិនធ្វើការហាមឃាត់។

ជុំវិញករណីសាងសង់បុកគ្រឹះលើដីចំណីច្រាំងទន្លេនេះ លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ បានថ្លែងប្រាប់(ព្រុំសុជា)អោយដឹងថា មិនមានការសាងសង់សំណង់រឹងនោះទេ គ្រាន់តែធ្វើរបងបុកគ្រឹះចាក់ដីកុំអោយបាក់មាត់ច្រាំងទន្លេតែប៉ុណ្ណោះ។

ដីចំណីមាត់ច្រាំងនិងឆ្នេរ នៃតំបន់អាងទន្លេ ត្រូវកំណត់ចម្ងាយដូចតទៅឆ្នេរនឹងពាមសមុទ្រ ចម្ងាយ 100 ម៉ែត្រ គិតពីមាត់ឆ្នេរនិងមាត់ពាម (ពេលទឹកជោរអតិបរមា)

ទន្លេ ចម្ងាយ 50 ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ

ដីចំណីមាត់ច្រាំង ឆ្នេរ និងពាមសមុទ្រ នៅតំបន់រាជធានី ឬ ក្រុងនៃខេត្ត ឬទីប្រជុំជន និងតំបន់អភិរក្ស ត្រូវកំណត់ដោយលិខិតបទដ្ឋានកិត្តិយុត្តិ ដោយឡែក។

ដីចំណីមាត់ច្រាំង ឆ្នេរ និងពាមសមុទ្រ នៃតំបន់អាងទន្លេ បានកំណត់ខាងលើទាសម្បត្តិសាធារណៈ របស់រដ្ឋ។

អង្គភាពសារព័ត៌មានយើសង្ឃឹមថា  លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ ក្នុងនាមជាមន្ត្រី បំរើ ការងារសាធារណ: ជូនប្រជាពលរដ្ឋ និង ជាគណ:មេ បញ្ជាការ ឯកភាព ខណ្ឌជ្រោយចង្វារ គួរចាត់វិធាន ការទប់ស្កាត់ ក្នុងករណីខាងលើ ដែលរំលោភ បំពានធ្វើសំណង់រឹងលើដីចំណីច្រាំងទន្លេ ដែលជាសម្បត្តិរបស់រដ្ឋ  ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តមឃួង ស្រេង  អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ  និង ជាគណៈបញ្ជាការជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

Post a Comment

Previous Post Next Post